ព័ត៌មាន
អភិបាលក្រុងឡូសអែនជែលលេស បង្ហាញការចាប់អារម្មណ៍មកបំពេញទស្សនកិច្ចនៅកម្ពុជា
លោកជំទាវអភិបាលក្រុង ឡូសអែនជែលលេស បង្ហាញចំណាប់អារម្មណ៍ ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណង មិត្តភាព រវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់បន្ថែម ឱ្យកាន់តែស៊ីជម្រៅអំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចនៅកម្ពុជា។

លោកជំទាវ Karen Bass អភិបាលក្រុងឡូសអែនជែលលេស នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅក្នុងជំនួបសំណេះ សំណាល និងពិភាក្សាការងារជាមួយប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូកម្ពុជា ប្រកបដោយបរិយាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៅលែង។
ក្នុងនោះជំនួបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះកិច្ចស្វាគមន៍ និងបាន ចូលរួមអបអរសាទរទុកជាមុន ចំពោះទីក្រុងឡូសអែនជែលលេស ដែលទទួលបានសិទ្ធិជាម្ចាស់ផ្ទះ ក្នុងការរៀបចំមហាព្រឹត្តិការណ៍ កីឡាធំៗចំនួន២ គឺការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ (The FIFA World Cup 2026) និងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ (2028 Summer Olympics)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានសង្កត់ ធ្ងន់លើសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់ សម្រាប់បរិវត្តកម្ម ឌីជីថល ជាមួយនឹងសមត្ថភាពភាសាបរទេសមានកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់ តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីបរិយាកាសវិនិយោគរបស់ កម្ពុជា ដែលមានលក្ខណៈបើកចំហរ និងមានអំណោយផលខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនបរទេស ដែលនេះគឺជា ការទទួលស្គាល់ពីសំណាក់ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយ។

តាមរយៈការលើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, លោកជំទាវអភិបាលក្រុង បានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើ ការខិតខំរបស់កម្ពុជា ក្នុងការអភិវឌ្ឍខ្លួនឱ្យដើរទាន់បរិបទសង្គមជាសកល។ លោកជំទាវអភិបាលក្រុង ក៏បានបង្ហាញនូវចំណាប់ អារម្មណ៍ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា សំដៅរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់ បន្ថែមឱ្យកាន់តែស៊ីជម្រៅ អំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា