ព័ត៌មាន
ប្រភព៖ សហរដ្ឋអាមេរិក រៀបចំកញ្ចប់ជំនួយសព្វាវុធជាង ៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន
ប្រភពពីមន្ត្រីអាមេរិកពីររូបបាននិយាយកាលពីថ្ងៃពុធ (២៥ កញ្ញា) ថា សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសជំនួយយោធាដែលមានតម្លៃជាង ៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានចូលរួមក្នុងកិច្ចពិភាក្សាបន្ទាន់ជាមួយសភា ដើម្បីអនុញ្ញាតឱ្យខ្លួនប្រើប្រាស់ជំនួយយោធាចំនួន ៥,៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនមុនថ្ងៃទី៣០ ខែកញ្ញា ដែលជាចុងបញ្ចប់នៃឆ្នាំសារពើពន្ធសហព័ន្ធ នៅពេលដែលអាជ្ញាធរទទួលបន្ទុកជំនួយយោធាបរទេស ត្រូវផុតកំណត់។

មន្ត្រីអាមេរិកបាននិយាយថា នៅពីថ្ងៃព្រហស្បតិ៍នេះ សេតវិមានមានបំណងជូនដំណឹងដល់សភាថា ខ្លួននឹងឆ្ពោះទៅមុខជាមួយនឹងការប្រកាសដកប្រាក់ចំនួន ៥,៦ពាន់លានដុល្លារនោះពីស្តុកអាវុធរបស់អាមេរិក ខណៈខ្លឹមសារនៃកញ្ចប់នោះនៅមានសភាពមិនច្បាស់លាស់នៅឡើយ។
គួររម្លឹកថា សារព័ត៌មានរ៉យទ័របានរាយការណ៍នៅខែនេះថា រដ្ឋបាលលោក Biden កំពុងពិចារណាលើផែនការបម្រុង ដែលខ្លួននឹងប្រកាសពីការដឹកជញ្ជូនសម្រាប់អ៊ុយក្រែន ជាមួយនឹងការបន្លាយពេលវេលាបន្ថែមសម្រាប់សព្វាវុធ និងបរិក្ខារ ដែលអនុញ្ញាតឱ្យមានការផ្ទេរធនធានបន្តិចម្តងៗទៅអ៊ុយក្រែន ដោយមិនខកខានថ្ងៃផុតកំណត់ទី៣០ កញ្ញា។

សេចក្តីប្រកាសលើកទីពីរដែលគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នេះនឹងផ្តល់ជំនួយដែលមានតម្លៃ ២,៤ពាន់លានដុល្លារ បន្ថែមក្រោមកម្មវិធីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលអនុញ្ញាតឱ្យរដ្ឋបាលទិញអាវុធឱ្យអ៊ុយក្រែន ពីក្រុមហ៊ុនខាងក្រៅជាជាងយកអាវុធពីឃ្លាំងស្តុករបស់អាមេរិក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា