ព័ត៌មាន
លោក Biden ជួបមេដឹកនាំវៀតណាម ដើម្បីទប់ទល់ទំនាក់ទំនងទីក្រុងហាណូយ ជាមួយចិន និងរុស្ស៊ី
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានជួបជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃពុធ (២៥ កញ្ញា) ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលផលិតកម្មមួយនេះ និងដើម្បីទប់ទល់ទំនាក់ទំនងរបស់ទីក្រុងហាណូយ ជាមួយប្រទេសចិន និងរុស្ស៊ី។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាពីមធ្យោបាយបង្កើនល្បឿននៃភាពជាដៃគូយុទ្ធសាស្ត្រដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។ ក្នុងជំនួបជាមួយលោក Biden កាលពីថ្ងៃពុធ លោក Lam បានសាទរចំពោះអ្វីដែលលោកហៅថា ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក Biden ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

លោក Biden បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសករាជថ្មីក្នុងទំនាក់ទំនងកាលពីឆ្នាំមុនមក ប្រទេសទាំងពីរបានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងបន្ទះឈីបពាក់កណ្ដាលចម្លង និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកលើសន្តិសុខតាមអ៊ីនធឺណិត។

ប្រធានាធិបតីអាមេរិករូបនេះសង្កត់ធ្ងន់ថា ភាគីទាំងពីរឈររួបរួមក្នុងការប្តេជ្ញាចិត្តចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ ដែលជាការយោងទៅលើជម្លោះដែនសមុទ្រក្នុងតំបន់ជាមួយចិន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម រាយការណ៍ថា លោក Lam បានប្រាប់លោក Biden ថា វៀតណាមកំពុងឈានទៅដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មី ហើយថាទីក្រុងហាណូយ ជាមិត្ត និងដៃគូដែលអាចទុកចិត្តបាន។
គួររម្លឹកថា លោក Biden បានទៅទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីមួយឆ្នាំមុន ហើយបានធានាកិច្ចព្រមព្រៀងលើបន្ទះឈីប និងរ៉ែ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត បើទោះបីជាសហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួនក៏ដោយ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា