ព័ត៌មាន
[UPDATE] ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្ស ៧២នាក់នៅលីបង់ នាំឲ្យចំនួនស្លាប់កើនឡើងជាង ៦២០នាក់
ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន ៧២នាក់ នៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃពុធ ខណៈដែលចំនួនអ្នកស្លាប់ដោយសារការវាយលុកនេះ បានកើនឡើងលើសពី ៦២០នាក់។

រដ្ឋមន្ត្រីការបរទេសលីបង់ បានអះអាងថា ឥឡូវនេះ មនុស្សប្រហែល ៥០០.០០០នាក់ ត្រូវបានជម្លៀស ដោយយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់។
រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនកំពុងធ្វើការជាមួយសហរដ្ឋអាមេរិក លើសំណើសុំបទឈប់បាញ់រយៈពេល ២១ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
យ៉ាងហោចណាស់មនុស្ស ៤១.៤៩៥ នាក់ ត្រូវបានសម្លាប់ និង ៩៦.00៦នាក់ បានរងរបួស នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា។ នៅអ៊ីស្រាអែល ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា គឺយ៉ាងតិច ១.១៣៩នាក់ ខណៈដែលមនុស្សជាង ២០០នាក់ ត្រូវបានចាប់ជាថ្នូរ។

ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បេសកជនមកពីប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្តល់ដំណើររឿងផ្សេងគ្នានៃជម្លោះនៅក្នុងប្រទេសលីបង់។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា