ព័ត៌មាន
វិមានក្រឹមឡាំង៖ ការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី ជាសញ្ញាព្រមានដល់លោកខាងលិច
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ថា ការផ្លាស់ប្តូរគោលលទ្ធិអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលគូសបញ្ជាក់ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គួរតែត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយដល់បណ្ដាប្រទេសលោកខាងលិចពីផលវិបាកដ៏ធំ ប្រសិនបើពួកគេចូលរួមក្នុងការវាយប្រហារលើរុស្ស៊ី។

លោក ពូទីន បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយមីស៊ីលធម្មតា ហើយថាទីក្រុងមូស្គូ នឹងចាត់ទុកការវាយប្រហារណាមួយលើខ្លួនដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ ជាការវាយប្រហាររួមគ្នា។

ការសម្រេចចិត្តកែប្រែគោលការណ៍នុយក្លេអ៊ែរផ្លូវការរបស់រុស្ស៊ីនេះគឺជាចម្លើយរបស់វិមានក្រឹមឡាំង ចំពោះការវែកញែកនៅសហរដ្ឋអាមេរិក និងអង់គ្លេស អំពីថាតើត្រូវផ្តល់ការអនុញ្ញាតដល់អ៊ុយក្រែន ក្នុងការបាញ់មីស៊ីលធម្មតារបស់លោកខាងលិចចូលទៅក្នុងទឹកដីរុស្ស៊ី ដែរឬទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា ការកែសម្រួលឯកសារដែលហៅថា “មូលដ្ឋានគ្រឹះនៃគោលនយោបាយរដ្ឋក្នុងវិស័យនៃការទប់ស្កាត់នុយក្លេអ៊ែរ” ត្រូវបានបង្កើតឡើង ហើយនេះគួរតែត្រូវចាត់ទុកជាសញ្ញាព្រមានដ៏ច្បាស់លាស់សម្រាប់លោកខាងលិច។
លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូដែលជិតផុតអាណត្តិ បាននិយាយថា ទីក្រុងមូស្គូ កំពុងព្យាយាមបំភិតបំភ័យសមាជិកសម្ព័ន្ធយោធា។
លោក Peskov បាននិយាយថា ការសម្រេចទៅលើថាតើត្រូវចេញផ្សាយឯកសារនុយក្លេអ៊ែរនេះ ឬយ៉ាងណានោះនឹងត្រូវធ្វើឡើងនៅពេលក្រោយ។ សូមបញ្ជាក់ថា គោលលទ្ធិនុយក្លេអ៊ែរ នាពេលបច្ចុប្បន្នរបស់រុស្ស៊ី ដែលបានកំណត់នៅក្នុងក្រឹត្យឆ្នាំ២០២០ ដោយលោក ពូទីន ចែងថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរដោយសត្រូវ ឬការវាយប្រហារធម្មតាដែលគំរាមកំហែងដល់អត្ថិភាពនៃរដ្ឋ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា