ព័ត៌មាន
កងទ័ពស៊ូដង់ បើកប្រតិបត្តិការវាយរុញដើម្បីដណ្តើមយកទីតាំងឈរជើងក្នុងរដ្ឋធានី
សាក្សី និងប្រភពយោធាបាននិយាយថា ទាហានស៊ូដង់ បានបើកការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ក្នុងប្រតិបត្តិការដ៏ធំបំផុតរបស់ខ្លួនដើម្បីដណ្តើមយកទីតាំងឈរជើងនៅទីនោះ ចាប់តាំងពីដើមដំបូងនៃសង្រ្គាមរយៈពេល ១៧ខែរបស់ខ្លួនជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។

ការវាយរុញដោយកងទ័ពស៊ូដង់ ដែលបានបាត់បង់ការគ្រប់គ្រងភាគច្រើននៃរដ្ឋធានីនៅពេលចាប់ផ្តើមជម្លោះនេះ បានកើតឡើងមុនសុន្ទរកថាពីមេបញ្ជាការរបស់ខ្លួន គឺឧត្តមសេនីយ៍ អាបឌែល ហ្វាតា អាល់ប៊ួហាន (Abdel Fattah al-Burhan) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ UNGA នៅទីក្រុងញូវយ៉ក។

លោក Burhan បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសន្តិភាពណាមួយអាស្រ័យលើកងកម្លាំង RSF ក្នុងការទម្លាក់អាវុធចុះ។ លោកបន្ថែមថា “បណ្ដាប្រទេសដែលមិនបញ្ចេញឈ្មោះកំពុងគាំទ្រកងកម្លាំង RSF ប៉ុន្តែកងទ័ពកំពុងបន្តកម្ចាត់ និងបណ្តេញអ្នកឈ្លានពានទាំងនេះ ទោះបីជាពួកគេស្វែងរកជំនួយ និងការគាំទ្របានច្រើនប៉ុណ្ណាក៏ដោយ”។

នៅក្នុងរដ្ឋធានី សាក្សីបានរាយការណ៍ពីការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅពេលកងទ័ពកងទ័ពព្យាយាមឆ្លងស្ពានកាត់ទន្លេនីល ដែលតភ្ជាប់ទីក្រុងជាប់គ្នាចំនួនបី ដែលបង្កើតជារដ្ឋធានីដ៏ធំគឺ ខាទុម (Khartoum), អុមដួម៉ាន (Omdurman) និង បារី (Bahri)។
កិច្ចប្រឹងប្រែងការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក បានធ្លាក់ចុះ ដោយកងទ័ពបានបដិសេធមិនចូលរួមកិច្ចពិភាក្សាកាលពីខែមុននៅប្រទេសស្វីស។ មេដឹកនាំកងកម្លាំង RSF លោក ម៉ូហាម៉េដ ហាមដាន សាហ្កាឡូ (Mohamed Hamdan Dagalo) នៅក្នុងសុន្ទរកថាដែលថតទុកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ និងចេញផ្សាយភ្លាមៗបន្ទាប់ពីប្រមុខកងទ័ពបាននិយាយនោះ បានបញ្ជាក់ការសន្យាពីមុនម្តងទៀតថា កម្លាំងរបស់លោកបើកចំហចំពោះបទឈប់បាញ់ទូទាំងប្រទេសដែលនឹងអនុញ្ញាតឱ្យផ្តល់ជំនួយ ដល់អ្នកស្រុកដែលកំពុងរងទុក្ខវេទនា៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា