ព័ត៌មាន
កម្ពុជាប្រារព្ធទិវា Earth Warriors Day ដើម្បីចូលរួមលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានល្អ
ភ្នំពេញ ៖ កម្ពុជាប្រារព្ធទិវា Earth Warriors Day សម្អាត និងថែរក្សាបរិស្ថាន ដើម្បីជំរុញការយល់ដឹងអំពីបរិស្ថាន តាមរយៈបទពិសោធ និងកិច្ចសហការ និងការពង្រឹងទំនាក់ទំនងរវាងមិត្តភក្តិ និងក្រុមគ្រួសារ ក៏ដូចជាការលើកកម្ពស់ដល់ការរស់នៅដែលមានផាសុកភាព។
ទិវាសម្អាតនិងថែរក្សាបរិស្ថាន ឬ Earth Warriors Day (EWD) 2024 ត្រូវបានរៀបចំនៅកម្ពុជា នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៤ គឺមានគោលបំណង ដើម្បីជំរុញការយល់ដឹង អំពីបរិស្ថាន តាមរយៈបទពិសោធផ្ទាល់ កិច្ចសហការ និងការពង្រឹងទំនាក់ ទំនង រវាងមិត្តភក្តិនិងក្រុមគ្រួសារ ក៏ដូចជាការលើកកម្ពស់របៀបរស់នៅដែលមានផាសុកភាព ជាពិសេសការបង្កើត បរិយាកាសដល់ វិស័យទេសចរ និងការវិនិយោគផងដែរ។
នៅក្នុងពិធីនេះដែរ, ក្រុមយុវជនមកពីបណ្តាសាលានិងសាកលវិទ្យាល័យនានា លើកឡើងថា ជុំវិញសកម្មភាពសង្គមនេះ ពួកគាត់តែង តែចូលរួមជាញឹកញាប់ ជាក់ស្តែងនៅក្នុងទិវាសម្អាតនិងថែរក្សាបរិស្ថានជាដើម, ព្រោះការចូលរួមដើម្បីបរិស្ថាននៅក្នុងសង្គមនេះ ពិតជា មានសារៈសំខាន់ណាស់ ដើម្បីទីក្រុងស្អាត ការរស់នៅប្រកបដោយផាសុកភាព និងជីវភាពរស់នៅកាន់តែប្រសើរ។
ជុំវិញទិវានេះ, លោក ហាន ហោះ ប្រធានកម្មវិធីនៃអង្គការសប្បុរសធម៌ ហ្គោលដិន លើកឡើងថា ការរៀបចំទិវាថ្ងៃនេះ គឺកម្ម វិធីធំមួយ បានការអនុញ្ញាត្តិពីប្រទេសម៉ាឡេស៊ី និងជាកម្មវិធីបែបសកល ដែលបានធ្វើឡើងចំនួន ១៣ ប្រទេស រួមគ្នាក្នុងថ្ងៃតែមួយ។ ការរៀបចំកម្មវិធីនេះឡើង ក៏ដើម្បីបង្ហាញទៅដល់សាធារណជន បានយល់ដឹងអំពីការសម្អាតបរិស្ថាន ឱ្យចេះស្រឡាញ់បរិស្ថាន ជាពិសេសប្រជាជននៅក្នុងសហគមន៍។
ចំណែកលោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាប្រធានក្រុម ស.ស.យ.ក ក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងថា ជុំវិញបញ្ហាបរិស្ថាន ឃើញថា នៅទីក្រុងភ្នំពេញបច្ចុប្បន្នមានការវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ និងប្រកបដោយផាសុកភាព ដែល បញ្ហាទាំងអស់នេះ បានបង្ហាញនូវការយល់របស់ប្រជាពលរដ្ឋ ហើយសូមឱ្យប្រជាពលរដ្ឋបន្តសកម្ម នៃការចូលដើម្បីបរិស្ថានជាបន្ត បន្ទាប់ទៀត ដើម្បីបរិស្ថានប្រទេសយើងទាំងមូល។
ទាក់ទិនបរិស្ថាននេះដែរ, លោក ជា សុធា ស្ថាបនិក ភីភី លីង លើកឡើងថា ការចូលរួមរបស់បងប្អូននេះពេលនេះ គឺដើម្បីជួយសង្គម ជាតិយើង និងបរិស្ថានក្នុងប្រទេសយើង គឺការចូលរួមប្រកបដោយស្នាមញញឹមទាំងអស់គ្នា និងសូមឱ្យបងប្អូនបន្តចូលរួមឱ្យសកម្ម ថែមទៀត ដើម្បីលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានល្អ និងជាផ្នែកដ៏សំខាន់ ក្នុងការបង្កើតបរិយាកាសដល់វិស័យទេសចរ និងការ វិនិយោគផងដែរ។ សូមបញ្ជាក់ថា ជុំវិញសកម្មភាពសម្អាត និងថែរក្សាបរិស្ថាន បងប្អូន សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អង្គការ មន្រ្តី រាជការ និងយុវជន ស.ស.យ.ក បានចូលរួមរើសសំរ៉ាមនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ បានចំនួនជិត ៥ ពាន់គីឡូក្រាម ដែលតាម រយៈនេះ បានបង្ហាញឱ្យឃើញនូវទឹកចិត្តដ៏ប្រពៃ នៃការចូលរួមរបស់បងប្អូនទាំងអស់៕
អត្ថបទ៖ សុន រ៉ាឌី
















-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ