ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់ឡើងដល់យ៉ាងតិច ៦៦នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី នៅនេប៉ាល់
ក្រុមមន្ត្រី កាលពីថ្ងៃសៅរ (ទី២៨ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦៦នាក់ បាបាត់បង់ជីវិត នៅក្នុងប្រទេសនេប៉ាល់ គិតចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមក ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបង្កជាទឹកជំនន់ និងបំណាក់ដី ដោយបានបិទផ្លូវសំខាន់ៗ និងរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Dil Kumar Tamang (ឌីល គូម៉ា តាម៉ាង) បានប្រាប់សារព័ត៌មាន Reuters ថា ចំនួនអ្នកស្លាប់អាចកើនឡើង ដោយសារមានសេចក្ដីរាយការណ៍ថា មនុស្ស ៦៩នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ហើយ ៦០នាក់ រងរបួស។

អ្នកស្លាប់ភាគច្រើន មាននៅតំបន់ជ្រលងភ្នំ Kathmandu (ខាត់ថ្មាន់ឌុ) ដែលជាទីកន្លែងមនុស្សចំនួន ៤លាននាក់រស់នៅ និងជារដ្ឋធានីរបស់ប្រទេស ពោលគឺជាកន្លែងដែលទឹកជំនន់បានធ្វើឲ្យចរាចរណ៍ និងសកម្មភាពធម្មតាទូទៅមិនអាចប្រព្រឹត្តិទៅបាន។

ប្រព័ន្ធផ្សព្វផ្សាយ ANFA កាលពីថ្ងៃទី២៨ ខែកញ្ញា បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានកីឡាករ ៦នាក់មកពីសាលាសមាគមបាល់ទាត់នេប៉ាល់ នៅតំបន់ Makwanpur (ម៉ាកក្វាន់ពួរ) ដោយពួកគេបានបាត់បង់ជីវិត បន្ទាប់ពីបានជាប់នៅក្នុងបំណាក់ដី។

នៅកន្លែងផ្សេងទៀត ក្រុមអ្នកជួយសង្គ្រោះបានប្រើឧទ្ធម្ភាគចក្រ និងទូកពោង ដើម្បីជួយមនុស្សដែលជាប់នៅលើដំបូល ឬទីទួលខ្ពស់ៗ ខណៈដែលផ្នែកខ្លះនៃទីក្រុង Kathmandu បានរាយការណ៍ថា មានភ្លៀងធ្លាក់រហូតដល់កម្រិត ៣២២,២មីលីម៉ែត្រ នៅថ្ងៃចុងក្រោយនេះ៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន7 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង