ព័ត៌មាន
[UPDATE] អ្នកស្លាប់ឡើងដល់យ៉ាងតិច ១០០នាក់ ខណៈសាលារៀនត្រូវបិទ ដោយសារទឹកជំនន់ និងបំណាក់ដី
ប្រទេសនេប៉ាល់ បានសម្រេចបិទសាលារៀនរយៈពេល ៣ថ្ងៃ បន្ទាប់ពីបំណាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរយៈពេល ២ថ្ងៃនៅទូទាំងតំបន់ភ្នំហិមាល័យ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ ខណៈ ៦៧នាក់ កំពុងបាត់ខ្លួន។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រី នៅថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា) នេះ។

ទឹកជំនន់នេះបានធ្វើឲ្យចរាចរណ៍ និងសកម្មភាពធម្មតាទូទៅមិនអាចប្រព្រឹត្តទៅបាន នៅតំបន់ជ្រលងភ្នំ Kathmandu ជាកន្លែងដែលបានកត់ត្រាអ្នកស្លាប់ចំនួន ៣៧នាក់ នៅក្នុងតំបន់ដែលមានប្រជាជនចំនួន ៤លាននាក់រស់នៅ និងជារដ្ឋធានីរបស់ប្រទេស។

អាជ្ញាធរបានប្រាប់ឲ្យដឹងថា សិស្សានុសិស្ស និងឪពុកម្តាយរបស់ពួកគេ ប្រឈមនឹងការលំបាក ខណៈដែលសាកលវិទ្យាល័យ និងអគារសិក្សា ដែលរងការខូចខាតដោយសារភ្លៀង ត្រូវការការជួសជុល។

អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធបិទសាលារៀន នៅក្នុងតំបន់ដែលរងផលប៉ះពាល់រយៈពេល ៣ថ្ងៃ»។
អ្នកជំនាញបាននិយាយថា ផ្នែកខ្លះនៃរដ្ឋធានី បានរាយការណ៍ថា មានភ្លៀងធ្លាក់ក្នុងកម្រិតរហូតដល់ ៣២២,២មីលីម៉ែត្រ ដែលធ្វើឲ្យកម្រិតទឹកទន្លេ Bagmati ឡើងដល់កម្ពស់ ២,២ម៉ែត្រ ពោលគឺឡើងហួសពីសញ្ញាព្រមានគ្រោះថ្នាក់។ តែអ្នកព្យាករណ៍អាកាសធាតុម្នាក់ នៅក្នុងរដ្ឋធានី បាននិយាយថា មានសញ្ញាធូរសា្រលខ្លះ នៅព្រឹកថ្ងៃអាទិត្យនេះ ដោយភ្លៀងធ្លាក់ចាប់ផ្ដើមថមថយនៅកន្លែងជាច្រើន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា