ព័ត៌មាន
អ៊ីស្រាអែលវាយប្រហារលីបង់ ដោយដាក់សម្ពាធលើក្រុមហេសបូឡា ក្រោយសម្លាប់មេដឹកនាំរបស់ក្រុម
អ៊ីស្រាអែលបានវាយប្រហារលើគោលដៅជាច្រើន នៅក្នុងប្រទេសលីបង់ នាថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា) នេះ ដោយបានដាក់សម្ពាធទៅលើក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដោយការវាយប្រហារបន្ថែមទៀត បន្ទាប់ពីខ្លួនបានផ្ដល់ភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយការសម្លាប់មេដឹកនាំរបស់ក្រុម គឺលោក Sayyed Hassan Nasrallah (សាយយេដ ហាសសាន ណាស្រាលា)។

យោធាអ៊ីស្រាអែល បាននិយាយថា កម្លាំងទ័ពអាកាស បានវាយប្រហារទៅលើគោលដៅភេរវករហេសបូឡា រាប់សិបកន្លែង នៅលីបង់ ក្នុងនោះរួមទាំងទាំងជើងទម្របាញ់រ៉ូកែតសំដៅទៅកាន់ដែនដីអ៊ីស្រាអែល ជារចនាសម្ព័ន្ធដែលផ្ទុកអាវុធ ហើយនិងហេដ្ឋារចនាសម្ព័ន្ធភេរវកបន្ថែមផ្សេងទៀត។

ជាមួយគ្នានេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាពេលព្រឹក កងទ័ពជើងទឹក បានឲ្យដឹងថា ប្រព័ន្ធការពាររបស់ខ្លួនបាន្ទាក់ចាប់រ៉ូកែត ១គ្រាប់ ដែលបាញ់សំដៅចូលទៅកាន់ប្រទេសអ៊ីស្រាអែលពីតំបន់សមុទ្រក្រហម ហើយចំនួន ៨គ្រាប់ផ្សេងទៀតដែលបាញ់ចេញមកពីប្រទេសលីបង់ បានធ្លាក់នៅតំបន់ទីវាល។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសដ៏ធំរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ លើទីស្នាក់ការកណ្តាលរបស់ក្រុមហេសបូឡា នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut (បេរូត) បានបណ្ដាលឲ្យប្រមុខរបស់ក្រុមនេះ លោក Nasrallah ស្លាប់។ អ៊ីស្រាអែលបានប្រកាសពីការសម្លាប់រូបលោក កាលពីថ្ងៃសៅរ៍ ហើយក្រោយមក ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំខ្លួន។
ក្រសួងសុខាភិបាលរបស់លីបង់ បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងតិច ៣៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប គិតចាប់តាំងពីជម្លោះ បានផ្ទុះឡើងកាលពីថ្ងៃទី៨ ខែតុលា ឡើងដល់ជាង ១.៦៧០នាក់ ក្នុងនោះមានទាំងកុមារ ១០៤នាក់ផងដែរ៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣