ព័ត៌មាន
បាតុករប្រឆាំង Brexit ប្រមូលផ្តុំគ្នា នៅក្រុងឡុងដ្រ៍ ដោយទាមទារឲ្យចក្រភពអង់គ្លេសចូល EU វិញ
បាតុកររាប់រយនាក់ បានដើរដង្ហែរឆ្លងកាត់ទីក្រុងឡុងដ្រ៍ កាលពីថ្ងៃសៅរ៍ ដើម្បីជំរុញឲ្យរដ្ឋាភិបាលអង់គ្លេសចូលរួមជាមួយសហភាពអឺរ៉ុប (EU) វិញ ដោយហៅ Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប) ថា ជាការសម្រេចដ៏អាក្រក់បំផុតដែលប្រទេសនេះបានធ្វើជាលើកដំបូង ក្នុងរយៈពេលជាច្រើនសតវត្សរ៍មកនេះ។

ដោយមានកាន់ផ្ទាំងបដាដែលសរសេរថា «បញ្ឈប់ភាពរញ៉េរញ៉ៃរបស់ Brexit» និង «Rejoin EU» (ចូលរួមជាមួយ EU វិញ) ក្រុមអ្នកតវ៉ាបានដើរដង្ហែពីតំបន់ Hyde Park ទៅកាន់ទីលានមុខរដ្ឋសភា។ ក្រុមបាតុករ បាននិយាយថា Brexit បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចអង់គ្លេស និងជីវិតរបស់ប្រជាជនសាមញ្ញ។

គួរបញ្ជាក់ថា ការស្ទង់មតិមតិ នៅខែកុម្ភៈ បានរកឃើញថា សាធារណជនអង់គ្លេស ៥៦ភាគរ ជឿថា វាជាកំហុសក្នុងការចាកចេញពីសហភាពអឺរ៉ុប។ ការស្ទង់មតិមួយទៀត ដែលធ្វើឡើងដោយស្ថាប័នស្ទង់មតិ YouGov នៅក្នុងខែសីហា បានបង្ហាញថា ប្រជាជនអង់គ្លេស រហូតដល់ ៥៩ភាគរយ នឹងបោះឆ្នោតគាំទ្រ ប្រសិនបើមានប្រជាមតិ ជុំវិញការវិលត្រឡប់ចូលជាមួយសហភាពអឺរ៉ុបវិញ។
Brexit បានគ្របដណ្ដប់លើនយោបាយអង់គ្លេស និងធ្វើឲ្យប្រទេសបាក់បែកអស់ជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ចក្រភពអង់គ្លេសបានបោះឆ្នោតចាកចេញពី EU ដោយមានសំឡេង ៥២ភាគរយ ទល់នឹង ៤៨ភាគរយ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ចក្រភពអង់គ្លេសបានចាកចេញពីទីផ្សារអឺរ៉ុបតែមួយ និងសហភាពគយរបស់សហភាពអឺរ៉ុប។ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ពាណិជ្ជកម្មទំនិញ នឹងបន្តមិនមានពន្ធគយ និងគ្មានកូតា៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣