ព័ត៌មាន
កោះតៃវ៉ាន់ ស្ថិតក្នុងការប្រុងប្រយ័ត្ន ជុំវិញការបាញ់មីស៊ីលជាច្រើនលើក នៅចិនដីគោក
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ថា ខ្លួនស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីបានរកឃើញ ការបាញ់មីស៊ីលជាបន្តបន្ទាប់ក្នុងទីតាំងជ្រៅនៅក្នុងប្រទេសចិនដីគោក ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថា ខ្លួនបានអនុវត្តការបាញ់សាកល្បងដោយជោគជ័យនៃមីស៊ីលបាលីស្ទីកអន្តរទ្វីប។

កោះតៃវ៉ាន់ គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិន ចាត់ទុកថាជាដែនដីរបស់ខ្លួន នៅតែឃ្លាំមើលយ៉ាងដិតដល់លើសមយុទ្ធយោធារបស់ប្រទេសចិន ដែលទីក្រុងប៉េកាំងបានធ្វើសកម្មភាពជាប្រចាំ នៅជុំវិញកោះនេះ ប៉ុន្តែកម្រនឹងបញ្ចេញព័ត៌មានលម្អិតអំពីអ្វីដែលខ្លួនមើលឃើញកើតឡើង នៅក្នុងប្រទេសចិន។
អាជ្ញាធរកោះ និយាយថា ចាប់ពីម៉ោង ៦:៥០ ព្រឹក (ម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍) ខ្លួនបានឃើញ « ការបាញ់ជាបន្តបន្ទាប់ជាច្រើនលើក» ដោយកងកម្លាំងរ៉ុក្កែត និងកងទ័ពរបស់ិន នៅក្នុងខេត្តជាច្រើន និងនៅក្នុងតំបន់Inner Mongolia កានស៊ូ(Gansu) ឈីងហៃ(Qinghai) និងខេត្តស៊ីនជាំង ដែលទាំងអស់នេះ ស្ថិតនៅចម្ងាយយ៉ាងហោចណាស់២.០០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។
អាជ្ញាធរបាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងរបស់កោះតៃវ៉ាន់ កំពុង «បន្តតាមដានការវិវត្តដែលពាក់ព័ន្ធ ហើយកងកម្លាំងការពារដែនអាកាស នៅតែប្រុងប្រយ័ត្នខ្ពស់ ។

ក្រសួងការពារជាតិចិន ពុំបានឆ្លើយតបចំពោះការហៅទូរស័ព្ទស្វែងរកការអត្ថាធិប្បាយនៅក្រៅម៉ោងធ្វើការនោះទេ។ កងកម្លាំងរ៉ុក្កែត គឺជាកងកម្លាំងទទួលបន្ទុកឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលធម្មតារបស់ប្រទេសចិន។
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានបង្កើនការព្រមានអំពីការកើនឡើងជាថ្មីនៃសកម្មភាពយោធារបស់ចិន នៅជុំវិញកោះនេះ និងសមយុទ្ធបាញ់គ្រាប់ពិត ដោយបានចោទប្រកាន់ទីក្រុងប៉េកាំង ពីការបង្កអស្ថិរភាពនយោបាយ។
យោធារបស់ប្រទេសចិន បានឆ្លើយតបដោយនិយាយថា សកម្មភាពនានារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់គឺ «ស្របច្បាប់» ហើយសមយុទ្ធរបស់ខ្លួន នឹងធ្វើបន្តទៀត។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា