ព័ត៌មាន
អាជីវករផ្សារច្បារអំពៅលក់ដូរកាក់កបនាកំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ
ក្នុងរដូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ក្រុមអាជីវករលក់ដូរបន្លែ ត្រីសាច់ និងផ្កាជាដើម នៅក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានបង្ហាញទឹកមុខសប្បាយរីករាយ ខណៈការលក់ដូរ មានការកាក់កប លក់ដូរដាច់ច្រើន។
ជួបសម្ភាសន៍ជាមួយក្រុមអាជីវករផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ចំថ្ងៃកាន់បិណ្ឌទី១៣ ពួកគាត់បានលើកឡើងថា មកដល់ថ្ងៃកាន់បិណ្ឌវេនទី១៣នេះ សកម្មភាពដោះដូរទំនិញក្នុងផ្សារនៅតែបន្តមានគ្រប់មុខទំនិញ ជាពិសេសផ្នែកម្ហូបអាហារមានតម្រូវការច្រើន ដោយសារអ្នកទិញបន្លែ ត្រីសាច់ ដើម្បីយកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា។
អ្នកស្រី សុភណ្ឌ អាជីវករលក់សាច់ជ្រូក បានលើកឡើងថា នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ការលក់សាច់ជ្រូក ក្នុង១ថ្ងៃៗ លក់ចេញអស់ប្រមាណពី ៣ ទៅ៤ក្បាល។ អ្នកស្រីបញ្ជាក់ថា តម្លៃសាច់ជ្រូកដែលលក់ដូរប្រចាំថ្ងៃនេះ មិនថាក្នុងរដូវសែន ឬជារដូវបុណ្យទាននានា តម្លៃលក់ចេញ គឺមិនមានការដំឡើងថ្លៃនោះទេ។
លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ បានឲ្យដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះផ្សារនឹងបិទឈប់សម្រាកចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី២ ដល់ទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឲ្យអាជីវករបានឈប់សម្រាកជួបជុំគ្រួសារ និងមួយចំនួនផ្សេងទៀតអាចធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានា៕ អត្ថបទ ឈិត បូរ៉ាវី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា