ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទជំរុញចលនាការបង្កើតភូមិគំរូក្នុងខេត្តពោធិ៍សាត់ដើម្បីការអភិវឌ្ឍន៍សហគមន៍
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកអភិបាលរងខេត្ត តំណាងអង្គការដៃគូ និងអាជ្ញាធរភូមិឃុំ-ស្រុកពាក់ព័ន្ធ ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ចន្ថា ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំដាក់បញ្ចូលការរៀបចំភូមិគំរូ ទៅក្នុងផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៥ និងក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥ -២០៣៥ ដូចនេះសូមឱ្យមន្ទីរអភិវឌ្ឍន៍ជបទខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងចលនាការជ្រើសរើសភូមិមួយចំនួនក្នុងខេត្តពោធិ៍សាត់បង្កើតទៅជាភូមិគំរូទូទាំងប្រទេស ដោយភូមិគំរូដែលគ្រោងនឹងបង្កើតនោះគឺជា “សហគមន៍ដែលមានសន្ដិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាពសមរម្យ អ្នកភូមិមានការចូលរួមសកម្មភាពអភិវឌ្ឍន៍ក្នុងភាពជាម្ចាស់ គិតពីផលប្រយោជន៍រួម ក្នុងការឆ្ពោះទៅរកគោលដៅរួមរបស់សហគមន៍ និងមានការអភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន ៦ ចំណុច រួមមាន៖ អភិបាលកិច្ចល្អ, ការអប់រំ និងធនធានមនុស្ស, សុខភាព និងបរិស្ថានរស់នៅ, ជីវភាពរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, និងបច្ចេកវិទ្យា ។
ឯកឧត្តម អ៊ិន ចន្ថា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈ ការបង្កើតសហគមន៍រួមគ្នា ការរៀបចំរចនាសម្ព័ន្ធ និងផែនការអនុវត្តរួមគ្នា ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៃការងារ ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដូចនេះហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងចំនួន៣រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ត្រូវពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយត្រូវជម្រុញការងារនេះឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស មានលទ្ធផលល្អ ជាគំរូដល់សហគមន៍នានា ទទួលបាននូវភោគផលសេដ្ឋកិច្ច និងសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលស្របនឹងគោលនយោបាយជាតិ កម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕








-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព