ព័ត៌មាន
ប្រតិភូសាលារាជធានីអញ្ជើញចូលរួមកិច្ចប្រជុំ AIMFនៅទីក្រុងប៉ារីស ប្រទេសបារាំង
ភ្នំពេញ ៖ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូសាលារាជធានីអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMFនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលហៅថា AIMF បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញនាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង។
យោងតាមកម្មវិធី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២របស់ AIMF ក្រោមមតិស្វាគមរបស់លោកជំទាវ Anne HIDALGO អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមAIMF។ នៅថ្ងៃទី៤ ខែតុលា ឯកឧត្តមអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅទីក្រុង Villers.Cotterets ។ នាឱកាសនោះក៏នឹងមានសុន្ទរកថាស្វាគមន៍ដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង ប្រធានាធិបតីសាធារណៈរដ្ឋទុយនេស៊ី និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី។
នាឱកាសនោះក៏មានរៀបចំពិធីប្រគល់សិទ្ធជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីសាធារណៈរដ្ឋទុយនេស៊ី ទៅសាធារណៈរដ្ឋបារាំង។ កម្មវិធីបន្តគឺនិយាយពីបញ្ហាប្រឈមនៃប្រជាពលរដ្ឋហ្រ្វង់កូហ្វូនីទៅកាន់យុគ្គសម័យបច្ចេកវិទ្យា ព័ត៌មានពិត ព័ត៌មានមិនពិត ការសម្របសម្រួល ពហុភាសា និងបញ្ញាសិប្បនិមិ្មតផងដែរ៕
អត្ថបទ ៖ប្រាក់ វ៉ាន់ដា



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា