ព័ត៌មាន
ផលិតផលខ្មែរសំខាន់ៗមួយចំនួន ត្រូវបានដាក់តាំងបង្ហាញក្នុងពិធីបុណ្យអន្តរជាតិមួយនៅប្រទេសតួកគីយេ
ភ្នំពេញ៖ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយេ បានចូលរួមពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi នៅទីតាំងឧទ្យាន Atatürk ក្រុងអង់ការ៉ា ប្រទេសតួកគីយេ។
ក្នុងឱកាសនោះ ស្ថានទូតកម្ពុជាបានរៀបចំស្តង់ដាក់តាំងបង្ហាញនូវផលិតផលដែលមានសក្តានុពលមួយចំនួនដូចជា៖ ម្រេច អង្ករ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយក្រៀម តែ កៅស៊ូ ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌលគីរី សៀវភៅមុខម្ហូប “The Taste of Angkor” សៀវភៅទេសចរណ៍ លិខិតប័ណ្ណផ្សេងៗ និងក្រមាខែ្មរ ដើម្បីផ្សព្វផ្សាយផលិតផលខែ្មរនៅក្នុងទីផ្សារតួកគីយ៉េ ផ្លាស់ប្តូរស្នាដៃសិប្បកម្មប្រពៃណី និងវប្បធម៌ខ្មែរ ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគទុន និងអ្នកទេសចរតួកគីយេនិងបរទេសមកកាន់ប្រទេសកម្ពុជា។
សូមជម្រាបជូនថា ពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi បានប្រព្រឹត្តទៅ ចាប់្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា