ព័ត៌មាន
ទីប្រឹក្សាសន្តិសុខមាតុភូមិអាមេរិក៖ អាចនឹងមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារព្យុះ Helene
ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោកស្រី Liz Sherwood-Randall កាលពីថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) បាននិយាយថា អាចមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារព្យុះសង្ឃរា Helene ដែលបានបោកបក់ចូលរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក ហើយបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង ដោយបានបំផ្លិចបំផ្លាញបណ្តាញអគ្គិសនី និងជន់លិចទីក្រុងនានា នៅទូទាំងតំបន់លាតសន្ធឹងដ៏ធំល្វឹងល្វើយនៃភាគអាគ្នេយ៍។
លោកស្រី Sherwood-Randall បានប្រាប់ថា «ទិន្នន័យបច្ចុប្បន្នដែលយើងមាន គឺថា វាមើលទៅដូចជាអាចមានអ្នកបាត់បង់ជីវិតរហូតដល់ ៦០០នាក់» ដោយលោកស្រីបន្ថែមថា តួលេខនេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
តែយ៉ាងណាក្ដី ចំនួនអ្នកស្លាប់បានកើនឡើងលើស ១០០នាក់រួចហើយ នៅក្នុងរដ្ឋ Carolinas, Georgia (ចចចៀ), Florida, Tennessee និងរដ្ឋ Virginia ហើយក្រុមមន្ត្រីភ័យខ្លាចថា សពនឹងត្រូវបានរកឃើញបន្ថែមទៀត។
ដោយបង្គោលសេវាទូរសព្ទចល័តដួលរលំ នៅទូទាំងតំបន់ មនុស្សរាប់រយនាក់មិនទាន់អាចទាក់ទងជាមួយមនុស្សជាទីស្រលាញ់របស់ពួកនៅឡើយទេ ហើយត្រូវបានចុះបញ្ជីជាអ្នកបាត់ខ្លួន។
ជាមួយគ្នានេះ ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកព្យាករណ៍ បានឲ្យដឹងកាលពីចុងសប្តាហ៍ថា ការប៉ាន់ប្រមាណពីការខូចខាតមានចាប់ពី ១៥ពាន់លានដុល្លារ ដល់ជាង ១០០ពាន់លានដុល្លារ ដោយសារប្រព័ន្ធទឹក ទំនាក់ទំនង និងផ្លូវដឹកជញ្ជូនសំខាន់ៗ ត្រូវរងផលប៉ះពាល់ទាំងអស់៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា