ព័ត៌មាន
លោក Biden ជំរុញឱ្យមានបទឈប់បាញ់នៅលីបង់ ខណៈមន្ត្រីអាមេរិកនិយាយថា ការវាយលុករបស់អ៊ីស្រាអែល អាចជិតមកដល់
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃចន្ទ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បាននិយាយថា ការដាក់ពង្រាយកងទ័ពអ៊ីស្រាអែល អាចនឹងមានការវាយលុកជើងគោកប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា កើតមានឡើងក្នុងពេលឆាប់ៗនេះ។

ដោយត្រូវបានសួរអំពីរបាយការណ៍ដែលថាទាហានជើងគោករបស់អ៊ីស្រាអែល កំពុងត្រៀមខ្លួន ដើម្បីរុលចូលទៅភាគខាងត្បូងប្រទេសលីបង់ លោក Biden បានប្រាប់អ្នកសារព័ត៌មានថា លោក មិនពិបាកដើម្បីបញ្ឈប់អ៊ីស្រាអែល នោះទេ។
ជំនួយការជាន់ខ្ពស់ជាច្រើនរូប បានគាំទ្រការអំពាវនាវរបស់លោក Biden ឱ្យមានបទឈប់បាញ់មួយ ដោយជំរុញឱ្យមានដំណោះស្រាយផ្នែកការទូតចំពោះអំពើហិង្សា ដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនអ៊ីស្រាអែល និងលីបង់រាប់សែននាក់ដែលភៀសខ្លួន បានត្រឡប់ទៅលំនៅឋានរបស់ពួកគេវិនៅតាមបណ្តោយព្រំដែន។

រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បាននិយាយក្នុងសន្និសីទនៅក្រសួងការបរទេស ថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការជាមួយដៃគូ នៅក្នុងតំបន់ និងជុំវិញពិភពលោក ដើម្បីជំរុញដំណោះស្រាយផ្នែកការទូត។
ប៉ុន្តែមន្ត្រីអាមេរិកម្នាក់ បាននិយាយថា ការដាក់ទីតាំងកងទ័ពអ៊ីស្រាអែល ខណៈត្រូវបានសង្កេតឃើញដោយសហរដ្ឋអាមេរិក បានបង្ហាញថា ការវាយលុកជើងគោកចូលទៅក្នុងប្រទេសលីបង់ អាចនឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា