ព័ត៌មាន
រុស្ស៊ី មានផែនការបង្កើនការចំណាយខ្ពស់លើវិស័យការពារជាតិ នៅឆ្នាំ២០២៥
ប្រទេសរុស្ស៊ី មានផែនការបង្កើនថវិកាការពារជាតិរបស់ខ្លួនជិត៣០ភាគរយនៅឆ្នាំក្រោយ ខណៈប្រទេសនេះ បង្វែរធនធានទៅរកការវាយលុកអ៊ុយក្រែន ដោយចំណាយបន្ថែមទៀតលើវិស័យយោធាច្រើនជាងផ្នែកសុខុមាលភាព និងការអប់រំរួម ដែលសេចក្តីព្រាងថវិកា ត្រូវបានបង្ហាញ កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា។

ទីក្រុងមូស្គូ បានបង្កើនការចំណាយផ្នែកយោធាដល់កម្រិតមួយមិនធ្លាប់មាន ចាប់តាំងពីសម័យសហភាពសូវៀត ដោយប្រើប្រាស់មីស៊ីល និងយានដ្រូនដើម្បីវាយលុកលើអ៊ុយក្រែន និងផ្តល់ប្រាក់ឈ្នួលដ៏ច្រើនដល់ទាហានរាប់សែននាក់ ដែលកំពុងប្រយុទ្ធនៅសមរភូមិ។
ឯកសារដែលបានចេញផ្សាយនៅលើគេហទំព័រសភា បានបង្ហាញថា ការកើនឡើងនៃការចំណាយតាមផែនការចុងក្រោយ នឹងធ្វើឱ្យថវិកាការពារជាតិរបស់រុស្ស៊ីឈានដល់ ១៤៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ។
មុននឹងបញ្ជូនសេចក្តីព្រាងថវិកាទៅកាន់សភារុស្ស៊ី ទីក្រុងមូស្គូ បានប្រកាសពីការកើនឡើងការវិនិយោគ និងសុខុមាលភាពសង្គម រួមជាមួយនឹងការចំណាយផ្នែកយោធាខ្ពស់។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា