ព័ត៌មាន
ក្រុមជំទាស់អាល់បានី តវ៉ាប្រឆាំងនឹងការដាក់ពន្ធនាគារដោយដុតកៅអីនៅក្រៅសភា
អ្នកនយោបាយមានគំនិតផ្ទុយរបស់ប្រទេសអាល់បានី បានគរកៅអីឈើ ហើយដុត នៅខាងក្រៅសភា នៅថ្ងៃចន្ទ (ទី១ ខែតុលា) នេះ ដើម្បីប្រឆាំងនឹងការដាក់ពន្ធនាគារសហសេវិកម្នាក់។
អំឡុងពេលចាប់ផ្តើមនៃសម័យប្រជុំសភា សមាជិកគណបក្សប្រឆាំង បានកាន់កៅអីពីបន្ទប់សភា ហើយដុត នៅកាំជណ្ដើរនៃអគារនោះ។ ក្រុមសន្តិសុខបានបាញ់ពន្លត់អគ្គិភ័យនោះយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក សាលាឧទ្ធរណ៍របស់ប្រទេសអាល់បានី បានតម្កល់សាលក្រមរបស់តុលាការជាន់ទាបដែលកាត់ទោសលោក Ervin Salianji សមាជិកគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។
តុលាការជាន់ទាបបានរកឃើញថា លោក Salianji មានទោសពីបទធ្វើរបាយការណ៍មិនពិតប្រឆាំងនឹងអតីតរដ្ឋមន្ត្រីមហាផ្ទៃ។ លោក Salianji បានបដិសេធរាល់ការប្រព្រឹត្តខុស ហើយបានពណ៌នាការជំនុំជម្រះនេះថា មានហេតុលនយោបាយ។
ប្រធានសភាលោកស្រី Elisa Spiropali របស់គណបក្សសង្គមនិយមដែលកំពុងកាន់អំណាច បាននិយាយថា តាមរយៈការដុតកៅអីនេះ តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ បានបង្ហាញពី «ការមិនគោរពចំពោះប្រជាពលរដ្ឋ»៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា