ព័ត៌មាន
[UPDATE] មនុស្ស ២៣នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះរថយន្តក្រុងដឹកសិស្សសាលានៅប្រទេសថៃ
ក្រុមនគរបាលអះអាងថា មនុស្សយ៉ាងហោច ២៣នាក់ បានស្លាប់ ពេលដែលរថយន្តក្រុងដឹកសិស្សសាលាឆាបឆេះជាអគ្គិភ័យនៅតំបន់ជាយក្រុងនៃរាជធានីបាងកក ប្រទេសថៃ ។
រូបភាពវីដេអូឃ្លីបដែលបានចែករំលែកដោយក្រុមជួយសង្រ្គោះ ឃើញអណ្តាតភ្លើងឆាបឆេះរថយន្តក្រុងដឹកសាលាបឋមសិក្សាជាង និងគ្រូបង្រៀន ៤០នាក់ ដែលធ្វើដំណើរកម្សាន្ត ។
នគរបាលកោសល្យវិច្ច័យ និយាយថា នៅក្នុងចំណោមសាកសពដែលបានរកឃើញ រួមមានសិស្សប្រុសចំនួន ១១នាក់ និងសិស្សស្រីចំនួន ៧នាក់ ក្នុងនោះភេទរបស់សាកសពមនុស្ស ៥នាក់ផ្សេងទៀត ពុំទានអាចកំណត់បានភ្លាមៗនោះទេ ។
ក្រុមសាក្សី និយាយថា រថយន្តក្រុង បានបើកបុករបាំងបេតុងចែកទ្រូងផ្លូវហាយវ៉េ ស្ថិតនៅភាគខាងជើងទីក្រុងបាងកក ក្រោយពេលផ្ទុះកង់មុខ ។
ភ្លាមៗនោះ រថយន្តក្រុងរងការឆាបឆេះយ៉ាងខ្លាំង និងមនុស្សជាច្រើននៅលើរថយន្តក្រុងពុំអាចចេញរួចនោះទេ ។ ចំណែកឯមូលហេតុនៃអគ្គិភ័យឆាបឆេះរថយន្តក្រុង ពុំត្រូវបានដឹងច្បាស់នៅឡើយនោះទេ ។
ដោយឡែក សិស្សសាលា ១៩នាក់ និងគ្រូបង្រៀន ៣នាក់ ត្រូវបានគេរាយការណ៍ថា នៅរស់រាន ក្នុងនោះមនុស្ស ១៦នាក់ ក្នុងចំណោមពួកគេ ទទួលការព្យាបាលរបួសរបស់ពួកគេនៅក្នុងមន្ទីរពេទ្យ៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា