ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងប៉ារីសជួបពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ ÷ អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងប៉ារីសជួបពិភាក្សាគ្នា និងប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឱ្យកាន់តែប្រសើរឡើងថែមទៀត ។
នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ អាន អ៊ីដេហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងនៅរដ្ឋ ធានីប៉ារីស ប្រទេសបារាំង ។
ក្នុងជំនួបនោះលោកជំទាវ អាន អ៊ីដេហ្គោ អភិបាលទីក្រុងប៉ារីស បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងសន្នីសីទ AIMF និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ AIMF ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងប៉ារីសនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ថា ក្នុងឱកាសនៃជំនួបសម្តែងការគួរសមនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើននៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន។ល។
លោកជំទាវ អាន អ៊ីដេហ្គោ អភិបាលទីក្រុងប៉ារីស បានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួនដែលទីក្រុងប៉ារីសកំពុងដោះស្រាយបញ្ហាប្រឈម រួមមានបញ្ហា ចរាចរណ៍ ទីក្រុងប៉ារីសបានជ្រើសរេីសយកការសាងសង់បន្ថែមនូវរថភ្លេីងលើដី នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ និងបំពុលបរិស្ថាន។
លោកស្រី ដោ សម្ផស្ស បន្តថា ពាក់ព័ន្ធបញ្ហា បរិស្ថានការសម្អាតទន្លេសែន ឱ្យបានស្អាតគឺជាយន្តការចម្បងមួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។ ជាមួយគ្នានេះ លោកជំទាវ អាន អ៊ីដេហ្គោ អភិបាលទីក្រុងប៉ារីស បានលើកឡើងថា ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការហូរចូល លាយឡំទឹកភ្លៀង និងទឹកស្អុយ នៅពេលមានធ្លាក់ភ្លៀងខ្លាំង។
ក្នុងជំនួបនោះដែរ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានអញ្ជេីញឯកឧត្ដម ឃួង ស្រេង និងគណៈប្រតិភូ ទស្សនាផ្ទាល់នៅស្ថានីយរថភ្លេីង ដែលទេីបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ។ ជាមួយគ្នានោះ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានបង្ហាញពីគម្រោង”ភូមិ១៥នាទី ” នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ និងកន្លែងវប្បធម៌ផ្សេងៗ ។
លោកស្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ជាការឆ្លើយតបក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានសម្តែងការចាប់អារម្មណ៍ពីសារៈសំខាន់នៃគម្រោងនោះ ហេីយ ឯកឧត្ដម បានស្នេីសុំលោកជំទាវអភិបាលក្រុងប៉ារីស ដេីម្បីយកគំរូនៃគម្រោងមកសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងអាចមានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសេីរឡេីងថែមទៀត។ ជារួមភាគីទាំងពីរបានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣