ព័ត៌មាន
អភិបាលរាជធានីភ្នំពេញថ្លែងអំណរគុណ AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រចំពោះភ្នំពេញតាមរយៈគម្រោងនានា
ក្រុងបារីស ៖ នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រលប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងជំនួបនោះអគ្គប្រតិភូសមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំងរបស់គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ លោកក៏បានលេីកឡេីងអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្រប ដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ និងស្វែងយល់បន្ថែមលេីគម្រោងពីមុនរវាងរដ្ឋបាលរាជធានីភ្នំពេញ និងAIMF។ ភ្ជាប់ជាមួយគ្នានេះដែរលោកអគ្គប្រតិភូ ក៏បានអញ្ជើញ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លេីកទី១០៣ នៅទីក្រុង វ៉េ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា ជាកិច្ចឆ្លេីយតបជាដំបូង ឯកឧត្តម ឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះ លោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។ ឯកឧត្តម អភិបាលរាជធានីក៏បានថ្លែងអំណរគុណដល់សមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញតាមរយៈគម្រោងនានាកន្លងមក ជាពិសេសគឺការផ្តល់ទំនុកចិត្តខ្ពស់ និងបោះឆ្នោតឱ្យរាជធានីភ្នំពេញបន្តជាសមាជិកការិយាល័យ អចិន្ត្រៃយ៍ និងគាំទ្រជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ចំពោះកិច្ចប្រជុំនៅទីក្រុង វ៉េ ប្រទេសវៀតណាម ឯកឧត្ដម អភិបាលរាជធានីភ្នំពេញនឹង ពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា