ព័ត៌មាន
ពលរដ្ឋអរគុណរដ្ឋាភិបាល ចំពោះការផ្តល់រថយន្តក្រុងដោយមិនគិតថ្លៃក្នុងឱកាសភ្ជុំបិណ្ឌ
ក្រុមប្រជាពលរដ្ឋដែលបានប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្ដល់ រថយន្តក្រុងជិះទៅ-មក ដោយឥតគិតថ្លៃ ដែលជួយកាត់បន្ថយការចំណាយយ៉ាងច្រើនក្នុងសេដ្ឋកិច្ចគ្រួសារ។
ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលចាកចេញពីខេត្តព្រះសីហនុ និងទើបមកដល់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែតុលានេះ ពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តណាស់ ដោយសារបានជិះរថយន្តក្រុងដ៏ល្អប្រកបដោយផាសុកភាព និងសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសផ្តល់ជូនដោយមិនគិតថ្លៃអ្វីទាំងអស់ ដោយគ្មានលក្ខខណ្ឌសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយពិសេសឆ្នាំនេះថែមទាំងមានការផ្ដល់ជូនទឹកបរិសុទ្ធពិសារដោយមិនគិតថ្លៃទៀតផង។
ក្រុមប្រជាពលរដ្ឋ បាននិយាយឲ្យដឹងទៀតថា ពួកគាត់មិននឹកស្មានទេថា ការជិះរថយន្តក្រុងដោយមិនបង់ថ្លៃនេះ ពិតជាមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀតទាំងទៅ និងមក ដែលជួយកាត់បន្ថយដល់ការចំណាយយ៉ាងច្រើន ខណៈកាលមិនទាន់បានប្រើប្រាស់រថយន្តសាធារណៈនេះ យ៉ាងហោចណាស់ក្នុងគ្រួសារដែលមានមនុស្សចំនួន ៤នាក់ ត្រូវចំណាយប្រាក់ប្រមាណ ២០ម៉ឺនរៀល ដើម្បីធ្វើដំណើរចេញពីខេត្តព្រះសីហនុ ត្រឡប់ចូលរាជធានីភ្នំពេញវិញ។
លោក ឡៅ អូគីម អ្នកបើកបរ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ប្រចាំស្ថានីយរថយន្តក្រុង ២០០៤ បានឲ្យដឹងដែរថា សម្រាប់ព្រឹកនេះរថយន្តក្រុងដែលរង់ចាំដឹកជញ្ជូនប្រជាពលរដ្ឋពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ មានចំនួនជិត ២០គ្រឿង។ លោកបានបន្តថា នេះជាការគិតគូរដ៏ខ្ពង់ខ្ពស់ ដែលមានចាប់ពីសម្ដេចតេជោ ហ៊ុន សែន និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយបានផ្ដល់នូវរថយន្តក្រុងជិះដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករនិយោជិត និងកាត់បន្ថយចំណាយក្នុងការធ្វើដំណើរទៅស្រុកកំណើត។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីសម្រួល និងសម្រាលបន្ទុកក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតនៅទូទាំងប្រទេស។ សកម្មភាពដឹកជញ្ជូនទាំងនេះ គឺមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា