ព័ត៌មាន
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់៣០នាក់ របួសធ្ងន់ស្រាល៥០នាក់
ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួនជាង ៣០លើក ហើយបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៣០នាក់ កើនឡើងចំនួន ៨នាក់ និងរបួសធ្ងន់ស្រាល់ចំនួន ៥០នាក់ ។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌថ្ងៃទី១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសធ្ងន់ស្រាល២២នាក់ មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ រួមមានបើកបរក្នុងល្បឿនលឿន, មិនគោរពសិទិ្ធ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងស្រវឹង ។
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌថ្ងៃទី២ (ភ្ជុំធំ) គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ និងរបួស១៩នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានបើកបរក្នុងល្បឿនលឿន មិនគោរពសិទិ្ធ និងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។
ចំណែកនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌចុងក្រោយ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួស៩នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ រួមមានបើកបរក្នុងល្បឿនលឿន មិនគោរពសិទិ្ធ និងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានកើតឡើងចំនួន ៥៨លើក បណ្តាលឱ្យស្លាប់ ២២នាក់ និងរបួស៧៩នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា