ព័ត៌មាន
កម្ពុជាស្នើដល់ក្រុមហ៊ុនធំៗនៅអាមេរិក ពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា
កម្ពុជាស្នើដល់ក្រុមហ៊ុនធំៗនៅអាមេរិក ពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យ សុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែ តុលា ឆ្នាំ ២០២៤ បានជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៣ស្ថាប័ន លើវិស័យថាមពល, វិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce), និងសុខាភិបាល នៅវ៉ាស៊ីនតោនឌីស៊ី ដើម្បីផ្សព្វផ្សាយនិងពន្យល់ លម្អិតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានជម្រាបជូនអំពីព័ត៌មានជាសក្តានុពលសម្រាប់កិច្ចការងារ វិនិយោគនៅកម្ពុជា ដោយក្នុងនោះគណៈប្រតិភូកម្ពុជាបានស្នើក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគរបស់ខ្លួន នៅកម្ពុជា លើវិស័យថាមពល វិស័យសុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Daleep Singh ទីប្រឹក្សារងសន្តិសុខជាតិផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាម៉េរិក ក្នុងនោះបានជូនអំពីកិច្ចសហប្រតិបត្តិការជាផ្លែផ្កា រវាងប្រទេស ទាំងពីរកន្លងមក និងបន្តបង្ហាញពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនឯកជនរបស់ សហរដ្ឋអាម៉េរិក អាចមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប, ឯកឧត្តម Daleep Singh បានវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយក្នុងនោះ ភាគីទាំងពីរបានបង្ហាញឆន្ទៈនឹងពង្រឹងទំនាក់ ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគផងដែរ។
ដោយឡែកក្នុងជំនួបជាមួយលោក Scott Nathan នាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាម៉េរិក (DFC) វិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីវឌ្ឍនភាពថ្មីៗនៃការរីកចម្រើនរបស់កម្ពុជា ក្រោម សុខសន្តិភាព ដែលអាចអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិកផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យមួយចំនួនមានជាអាទិ៍៖ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និងសុខុមាលភាពប្រជាជន ដែលមានការប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹង និងពង្រីកផលិតភាពឱ្យបានកាន់តែល្អប្រសើរ។ តាមរយៈជំនួបនានេះ លោក Scott Nathan បាន បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ នឹងចូលរួមបង្កើនសកម្មភាពប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនជាងមុន ជាពិសេសលើវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា