ព័ត៌មាន
ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលប្រជាពលរដ្ឋវិលទៅកន្លែងធ្វើការវិញតាមរថយន្តរបស់រដ្ឋដោយឥតគិតថ្លៃ
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោយមកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈ៣ថ្ងៃនេះ បានចាប់ផ្តើមវិលត្រលប់ទៅកន្លែងធ្វើការបំពេញការងារវិញ ដោយបានធ្វើដំណើរតាមរយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ នៅចំណតរថយន្តក្រុងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ។
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ នៅខេត្តកំពង់ឆ្នាំង មានរថយន្តក្រុងរបស់រាជធានីភ្នំពេញ១០គ្រឿង បានដឹកជូនប្រជាពលរដ្ឋពីភ្នំពេញ មកខេត្តកំពងឆ្នាំង តាំងពីថ្ងៃដែលប្រជាពលរដ្ឋ និងកម្មករ កម្មការនី សម្រាកមកម្លេះ ហើយនៅថ្ងៃនេះ ជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋកម្មករកម្មការនី ចាប់ផ្តើមវិលត្រឡប់ពីស្រុកកំណើត ទៅកន្លែងធ្វើការវិញ ហើយបានមកធ្វើដំណើរ តាមរយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ កំពុងរង់ចាំដឹកប្រជាពលរដ្ឋជាបន្តបន្ទាប់នាពេលនេះ ។
ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋ បានអនុញ្ញាតអោយប្រជាពលរដ្ឋមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ជិះរថយន្តក្រុងទាំងទៅទាំងមកដោយឥតគិតថ្លៃ ។ ការជិះរថយន្តក្រុងដោយឥតគិតថ្លៃ គឺរាជរដ្ឋាភិបាលតែងតែបានគិតគូរជានិច្ចដល់ប្រជាពលរដ្ឋ ពិសេសនៅថ្ងៃឈប់សម្រាក បុណ្យជាតិធំ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌជាដើម ។ ទាំងនេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែបានគិតអំពីសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូន និងរួមចំណែកកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់បងប្អូន ពេលមកលេស្រុកកំណើត និងត្រឡប់ទៅធ្វើការវិញ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់គិតគូដល់បងប្អូនប្រជាពលរដ្ឋពេលមកលេងស្រុកកំណើត និងត្រឡប់ទៅវិញ នេះជាការគិតគូរយ៉ាងធំធេងរបស់សម្តេច លើជីវភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។ កាំង ហុងវាស្នា



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា