ព័ត៌មាន
រដ្ឋបាលរាជធានី និងស្ថាប័នពាក់ព័ន្ធប្រជុំពង្រឹងវិធានការការពារ និងរក្សាសន្តិសុខក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធប្រជុំពង្រឹងវិធានការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិនៅភ្នំពេញ។
នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំដើម្បីពង្រឹងវិធានការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោយអធិបតីភាព លោក កើត ឆែ អភិបាលរាជធានីភ្នំពេញស្តីទី ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអភិបាល អភិបាលរងខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីមានសមត្ថកិច្ចចំណុះរដ្ឋបាលរាជធានីភ្នំពេញ។
លោក កើត ឆែ បានលើកឡើងថា ការប្រឡងនេះ គឺជាពានរង្វាន់សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយរក្សាពានរង្វាន់ដែលប្រជាពលរដ្ឋសាទរក្នុងការកែទម្រង់វិស័យអប់រំនេះឱ្យបាន។ លោក កើត ឆែ អះអាថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ពង្រឹងការអប់រំតាំងពីបឋមសិក្សាឱ្យខ្លាំង ដែលជាគោលនយោបាយរាជរដ្ឋភិបាល អណត្តិទី៧ ដោយលោកបានចំណាយពេលវេលាដ៏មានតម្លៃបំផុតធ្វើដំណើរតាមរថយន្តចុះតាមបណ្ដាខេត្តនានា ដើម្បីដឹងសុខទុក្ខ និងដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ បើប្រទេសមានមនុស្សពូកែច្រើនធ្វើឱ្យប្រទេសមានការរីកចម្រើននឹងដើរដល់គោលដៅ។
លោក កើត ឆែ បន្តថា មន្ត្រីពាក់ព័ន្ធត្រូវមានមុខនៅតាមមណ្ឌលប្រឡងនៅថ្ងៃទី៨ តុលានេះ និងសូមឱ្យនគរបាលចរាចរណ៍ផ្លូវគោកដកដៃចេញពីវិធានការត្រួតពិនិត្យការផាកពិន័យ ទៅជាការជួយសម្រួល និងដោះស្រាយចរាចរណ៍ ដោយប្រើប្រាស់កម្លាំងអន្តរាគមន៍របស់អាជ្ញាធរ ដើម្បីជួយសម្របសម្រួលនៅពេលកកស្ទះតាមដងផ្លូវ ត្រូវបង្កលក្ខណៈឱ្យបេក្ខជនទៅប្រឡងឱ្យបានទាន់ពេលវេលា។ លោកបានបញ្ជាក់ផងដែរ ចំពោះរថយន្តក្រុងនៅរក្សាខ្សែរត់ និងពេលវេលាដដែល។ ចំពោះការផ្ញើរកង់ម៉ូតូនៅតាមមណ្ឌលប្រឡងមិនតម្រូវឱ្យបង់ប្រាក់ទេ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានចេញប្រាក់ជំនួសហើយ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា នៅរាជធានីភ្នំពេញមានមណ្ឌលសំណេរចំនួន ៣២មណ្ឌល ស្មើនឹង ១០៣៧បន្ទប់ មានបេក្ខជនចំនួន ២៥.៧៣៩នាក់ និងមណ្ឌលកំណែចំនួន ១០មណ្ឌល។ ក្នុងចំណោមបេក្ខជនប្រឡងឆ្នាំនេះមានបេក្ខជនស្វ័យរិនចំនួន ៥.៨៣៧នាក់ ជនពិការ គរ ថ្លង់ ១៣នាក់។ សម្រាប់រាជធានីភ្នំពេញបានជ្រើសយកវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីរក្សាសុវត្ថិភាពវិញ្ញាសា និងធ្វើកំណែវិញ្ញាសា។
សូមបញ្ជាក់ថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅទូទាំងប្រទេសត្រូវបានកំណត់ថ្នាក់ វិទ្យាសាស្ត្រ មាន ៧៣មណ្ឌល មាន ១.៦១៦បន្ទប់ និងថ្នាក់ វិទ្យាសាស្ត្រសង្គម មាន ១៥៧មណ្ឌល មាន ៤.០២០បន្ទប់ សរុបចំនួន ២៣០មណ្ឌល ត្រូវជា ៥.៦៣៦បន្ទប់។ ចំណែកកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយមានចំនួន ៥៨៧នាក់ បម្រុង ៦៤នាក់ និងអ្នកស្ម័គ្រចិត្ត ១០០នាក់៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា