ព័ត៌មាន
កម្មកររោងចក្រមួយចំនួនត្រឡប់ចូលរាជធានីភ្នំពេញ ខណៈមួយចំនួនបន្តជួបជុំគ្រួសារនៅស្រុកកំណើត
ខណៈពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយនៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែតុលានេះឃើញថា កម្មករ កម្មការិនីមួយចំនួន បានវិលត្រឡប់ចូលរាជធានីភ្នំពេញជាបណ្តើរៗ ដើម្បីត្រៀមបំពេញការងារឡើងវិញនៅដើមសប្តាហ៍ខាងមុខ និងកម្មករកម្មការិនីមួយចំនួនផ្សេងទៀត បន្តជួបជុំក្រុមគ្រួសារនៅស្រុកកំណើត។
អ្នកស្រី សុខ មុំ ទើបត្រឡប់មកពីស្រុកកំណើតនៅខេត្តតាកែវ សព្វថ្ងៃជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកមួយកន្លែង ស្ថិតនៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែន បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនៗនោះទេ ដោយទទួលការឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៦ថ្ងៃ។ អ្នកស្រី បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រៅពីការជួបជុំក្រុមគ្រួសារនៅតាមផ្ទះ ក៏បាននាំគ្នា្វើចង្ហាន់ និងរៀបចំទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិសមគ្គផលទៅដល់អ្នកមានគុណ និងជីដូនជីតាដែលបានចែកឋានទៅកាន់បរលោក។
កម្មការិនីរោងចក្រកាត់សម្លៀកបំពាក់ដូចគ្នា មានឈ្មោះ ស្រី អូន មានស្រុកកំណើតនៅខេត្តព្រៃវែងបាននិយាយថា បន្ទាប់ពីឈប់សម្រាកអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនពីការជួបជុំ រវាងក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ។ អ្នកស្រី បានបន្តថា ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតឆ្នាំនេះ ពិតជាមានក្តីសប្បាយរីករាយជាងឆ្នាំកន្លងៗទៅ ដោយសារតែបានជួបជុំគ្រួសារ សាច់ញាតិជិតឆ្ងាយ ជាពិសេស អមជាមួយបរិយាកាសអធិកអធមក្រោមប្រទេសមានសុខសន្តិភាព។
ក្រុមកម្មការិនីទាំងនេះ បានលើកឡើងស្រដៀងគ្នាទៀតថា អ្វីដែលធ្វើឲ្យពួកគាត់កាន់តែរីករាយថែមទៀតនោះ គឺអាចវិលត្រឡប់ និងចូលបំពេញការងារបានជាធម្មតាឡើងវិញ និងសង្ឃឹមថា នឹងមានការងារធ្វើកាន់តែច្រើនថែមទៀត ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា