ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងផ្ដល់ការអនុគ្រោះថ្លៃអគ្គិសនីដល់រោងម៉ាស៊ីនសម្ងួតស្រូវ ក្នុងន័យជួយដល់កសិករ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់នូវការអនុគ្រោះថ្លៃថាមពលអគ្គិសនី ចំពោះរោងម៉ាស៊ីនកិនស្រូវ និងអ្នកសម្ងួតស្រូវនារដូវប្រមូលផល ក្នុងន័យជួយដល់កសិករ ដើម្បីជំរុញផលិតកម្មស្រូវនាំទៅកាន់ទីផ្សារអន្តរជាតិ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី គោលនយោបាយថាមពលកម្ពុជា កាលរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី រាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ ក្នុងការអនុគ្រោះទៅដល់ប្រជាពលរដ្ឋ និងអ្នកធ្វើអាជីវកម្មលើវិស័យកសិកម្មជាដើម ដូចជាមិនយកតម្លៃខ្ពស់ ចំពោះការប្រើប្រាស់របស់ពលរដ្ឋមានជីវភាពខ្វះខាត ហើយរដ្ឋសុខចិត្តបញ្ចេញថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទប់ទល់កុំឲ្យមានការឡើងថ្លៃអគ្គិសនី ។
ឯកឧត្តមបានបន្តថា ចំពោះវិស័យកសិកម្មវិញ កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុគ្រោះបន្ថែមទៀត ទៅឲ្យរោងម៉ាស៊ិនកិនស្រូវ ឬអ្នកសម្ងួតស្រូវ ដើម្បីជួយកាត់បន្ថយការចំណាយលើការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយដល់កសិករ ជំរុញក្នុងការធ្វើផលិតកម្មស្រូវឲ្យកាន់តែទូលាយ នាំទៅកាន់ទីផ្សារពិភពលោក តាមរយៈការបញ្ចុះតម្លៃអគ្គិសនីដល់វិស័យឯកជនទាំងនោះ ។
គួរបញ្ជាក់ថា តម្លៃអគ្គិសនីនៅកម្ពុជា ក្នុងមួយគីឡូ (1kWh) មានតម្លៃចាប់ពី ៣៨០រៀល ៤៨០រៀល ៦១០រៀល និង៧៣០រៀល ខណៈបច្ចុប្បន្ន សម្រាប់ការផ្គត់ផ្គង់អគ្គិសនីវិញ គឺគ្រប់ដណ្ដប់ភូមិបានចំនួនប្រមាណជា ៩៩.៨៨ភាគរយ ហើយផ្ទះប្រជាពលរដ្ឋ ដែលមិនទាន់មានបណ្ដាញអគ្គិសនីទៅដល់ ដូចជានៅតំបន់ទន្លេសាប និងតំបន់ភ្នំដាច់ស្រយាលជាដើម ក៏បានចែកជូននូវបន្ទះសូឡា ដើម្បីអាចឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ជាបណ្ដោះអាសន្ន៕ អត្ថបទ៖ បាន សុខរិទ្ធិ


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា