ព័ត៌មាន
អភិបាលខេត្តតាកែវដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវ ស្ពានដែលរងការខូចខាតដោយសារទឹកជំនន់
អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង កាលពីទី៥ ខែតុលា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកបូរីជលសារ ចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ ដែលទឹកជំនន់ហូរច្រោះបណ្ដាលឲ្យដាច់ផ្នែកខ្លះនៃត្រចៀកស្ពាន ស្ថិតនៅក្នុងភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់ដល់អាជ្ញាធស្រុក ត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅកាន់សាលាស្រុកបូរីជលសារ ដោយប្រើប្រាស់មធ្យោបាយរថយន្តជាពិសេស រថយន្តធំៗ សូមមេត្តាផ្អាកជាបណ្ដោះអាសន្ន ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ។
ឯកឧត្តមល្អខេត្អភិបាលខេត្តតាកែវក៏ណែនាំដល់អាជ្ញាធរគ្រប់បុរីជលសាបន្តតាមដានស្ថានភាពទឹកជំនាន់ក្នុងមូលដ្ឋានរបស់ខ្លួននិងត្រូវយកចិត្តទុកដាក់ពិនិត្យមើលផលប៉ះពាល់ទឹកជំនន់ដល់បងប្អូនប្រជាពលរដ្ឋហើយបើមានបញ្ហាអ្វីកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋត្រូវចុះជួយពួកគាត់ឲ្យបានទាន់ពេលវេលាជៀសវាងមានបញ្ហាអ្វីកើតឡើងចំពោះប្រជាពលរដ្ឋ។
បើយោងតាមលោក លីវ សំណាង ប្រធានមន្ទីរភិវឌ្ឍន៍ជនបទខេត្តតាកែវបាទថ្លែងអោយដឹងថា ដោយសារតែស្ថានភាពស្ពានមានសភាពទ្រុឌទ្រោមដូច្នេះអាជ្ញាធរបានអនុញ្ញាតឲ្យមានការឆ្លងកាត់តែម៉ូតូនិងកង់ប៉ុណ្ណោះរីឯរថយន្តមិនអនុញ្ញាតឱ្យឆ្លងកាត់នោះទេ ហើយនៅថ្ងៃនេះមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទកំពុងតែចុះមកពិនិត្យស្ថានភាពស្ពានដើម្បីសិក្សានិងនៃការបន្តទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអវត្តជនបទ។




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា