ព័ត៌មាន
កូនឈើប្រណិតប្រមាណ៣ម៉ឺនដើមត្រូវបានដាំដុះស្តារឡើងវិញលើផ្ទៃ៥០ហិកតានៅតំបន់ការពារព្រៃអង់តែនក្នុងស្រុកសន្ទុក
កំពង់ធំ ៖ ក្រសួងកសិកម្ម និងគណៈកម្មការការពារ និងបង្រ្កាបបទលមើសធនធានធម្មជាតិខេត្តកំពង់ធំ ដំដុះស្តារឡើងវិញនូវកូនឈើប្រណិតប្រមាណ៣ម៉ឺនដើម លើផ្ទៃ៥០ហិកតា ក្នុងតំបន់ការពារព្រៃអង់តែន នៃស្រុកសន្ទុក ខេត្តកំពង់ធំ។
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហហការជាមួយគណៈកម្មការការពារ និងបង្រ្កាបបទលមើសធនធានធម្មជាតិខេត្តកំពង់ធំ ចុះដាំកូនឈើប្រណិតនៅតំបន់ព្រៃអង់តែន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការគ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ លើកឡើងថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារ បស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោពលខេមរភូមិន្ទនិងការណែនាំដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងរយៈពេល៦ខែកន្លងទៅនេះ កងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដី បានរួមគ្នាការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីហើយបានរកឃើញផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ មានប្រមាណជាង ២០០០ ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវដកហូតទុកជាដីរបស់រដ្ឋឡើងវិញ។
ក្នុងយុទ្ធនាការដាំដុះស្តារលើផ្ទៃដីទាំងអស់នេះ ក៏បានចុះអនុវត្តន៍ ជាប្រចាំ ជាក់ស្តែង នៅតំបន់ព្រៃអង់តែន ក្រសួងកសិកកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកម្លាំងគណៈកម្មការគ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអនុញ្ញាតឲ្យកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រមាណ២១៥ នាក់ ចុះដាំដុះកូនឈើប្រណិត ៣ម៉ឺនដើម លើផ្ទៃដីដកហូត៥០ហិកតា ស្ថិតនៅតំបន់ព្រៃអង់តែន ឃុំបឹងល្វា ស្រុកសន្ទុក។ ការដាំដុះនេះ គឺដើម្បីស្តារឡើងវិញ និងការផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋទាំងអស់កុំមាន ការជឿជាក់លើឈ្មួញ ដែលមានបំណងញុះញង់ឲ្យប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីរដ្ឋបន្តទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានអនុញ្ញាតឱ្យកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាពិសេសឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលតែងយកចិត្តទុកដាក់យ៉ាងសកម្មដោយស្មារតី ទទួលខុសត្រូវ ខ្ពស់ក្នុងការដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ដែលរងការបាត់បង់ព្រៃឈើ ដោយក្រុមជនល្មើស លួចកាប់បំផ្លាញទន្ទ្រានយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ ។ ឯកឧត្តម អំពាវនាវដល់គ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កង កម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពល រដ្ឋគ្រប់រូប រួមគ្នាថែរក្សាសម្បត្តិធម្មជាតិរបស់យើង ឲ្យនៅគង់វង្ស ដើម្បីទុកឱ្យកូនចៅរបស់យើងនៅជំនាន់ក្រោយៗតទៅទៀត៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា