ព័ត៌មាន
បេក្ខជនប្រលងបាក់ឌុបជាង២០០នាក់នៅក្រុងរុនតាឯកតេជោសែនទទួលបានការលើកទឹកចិត្ដពីក្រុមការងារាជរដ្ឋាភិបាល មុនពេលប្រឡង
សៀមរាប ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប បានជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្ដល់ថវិកាមួចំនួនដល់បេក្ខជន ដើម្បីលើកទឹកចិត្ដដល់បេក្ខជនទាំងអស់ ក្នុងពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤ខាងមុខនេះ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៤ នៅសាលាក្រុងរុនតាឯកតេជោសែន ដោយមានបេក្ខជនប្រលងចូលរួមជាង២០០នាក់។
ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលរដ្ឋានក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា មានតែចំណេះវិជ្ជាទេ ដែលធ្វើអោយប្រទេសជាតិ និងសង្គមគ្រួសារមានការរីកចម្រើន ដូចនេះក្រុមការងារគ្រប់ស្ថាប័នអ្នកពាក់ព័ន្ធត្រូវចែករំលែកចំណេះដឹងបន្ថែម ដើម្បីលើកទឹកចិត្ដដល់យុវជនក៏ដូចជាបេក្ខជនទាំងអស់ឱ្យមានការខិតខំប្រឹងប្រែងមើលមេរៀនថែមទៀត ដើម្បីសម្រេចបានជោគវាសនាល្អរបស់ខ្លួននាពេលប្រឡងបាក់ឌុបខាងមុខនេះ។
ឯកឧត្តមបន្តថា ការ្រលងទទួលបានលទ្ធផលល្អ ជាមុខមាត់គ្រួសារខ្លួនឯងផង និងសង្គមជាតិផង ជាពិសេស កិត្ដិយសខេត្ដសៀមរាប ព្រមទាំងបានបន្ដការសិក្សានៅថ្នាក់ឧត្ដមថែមទៀត។ ឯកឧត្ដម បញ្ជាក់ថា បច្ចុប្បន្ននេះ ការសិក្សារៀនសូត្រមានភាពជឿនលឿន ដោយសារមានសាលារៀនល្អ នៅជិតផ្ទះ គ្រួសារល្អ គ្រូបង្រៀនល្អ ក៏ដូចជាវិនិយោគសន្តិភាព ធ្វើធម្មទានដោយចែករំលែក ការផ្តល់ពុទ្ធិ ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ យុទ្ធវិធីប្រឡង និងការរស់នៅជាពលរដ្ឋល្អជាពិសេសប្រទេសជាតិមានសុខសុវត្ថិភាព និងសន្ដិភាពនាពេលនេះ។
ក្នុងឱកាសនោះឯកឧត្ដមបានជំរុញដល់បេក្ខជនប្រលងត្រូវខិតខំយកចិត្ដទុករំលឹករៀនបន្ថែមទៀត ហើយនៅពេលប្រលងមិនត្រូវអវត្ដមាន និងត្រូវធ្វើយ៉ាងឱ្យសំណេរប្រលងរបស់ខ្លួនមានភាពជាក់លាក់និងត្រឹមត្រូវ។ ឯកឧត្ដមក៏បានផ្ដល់ថវិកាមួយចំនួនដល់បេក្ខជនផងដែរ ដើម្បីជួយសម្រួលក្នុងពេលធ្វើដំណើរទៅប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងក្រុងសៀមរាប។
លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយបេក្ខជនបាក់ឌុបនេះ បានបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ។ លោកឱ្យដឹងថា នៅឆ្នាំ២០២៤នេះ មានបេក្ខជនប្រឡងចំនួន២៤៧នាក់មកពីវិទ្យាល័យចំនួន៣ គឺវិទ្យាល័យស្រីវិបុលកេរ្តិ៍ចំនួន៦៥នាក់ វិទ្យាល័យស្នាតេជោចំនួន៤៣នាក់ និងវិទ្យាល័យរុនតាឯកចំនួន១៣៩នាក់ ខណៈដែលវិទ្យាល័យហ៊ុនសែនរុនតាឯក ពុំទាន់មានសិស្សានុសិស្សប្រឡងនៅឡើយ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាបបង្ហាញថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្ដិទៅនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៤នេះ។របាយការណ៍ដដែលបន្ដថា ខេត្ដសៀមរាប មានបេក្ខជនប្រលង១០,៧៣៦នាក់ និងមានមណ្ឌលប្រលងចំនួន១៦មណ្ឌល ស្មើរនឹង៤៣៣បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ដ្រមានចំនួន៥មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គមមានចំនួន១១មណ្ឌល។ ការប្រលងនេះ បានបែងចែកជាបួនប្រភេទ រួមមាន េក្ខជនចំណេះទូទៅ បេក្ខជនស្វៃរិនចំណេះទូទៅ បេក្ខជនបំពេញវិជ្ជា និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា