ព័ត៌មាន
ពលរដ្ឋបានទស្សនកិច្ចនៅព្រំដែននិយាយថាបង្គោលព្រំដែនខ្មែរដែលបានបោះហើយនៅតែជារបស់ខ្មែរមិនអាចរំកិលបាននោះទេ
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានទៅទស្សនាកម្សាន្តនៅតាមព្រំដែនបាននិយាយថា បង្គោលព្រំដែនរបស់កម្ពុជាដែលបានបោះរួចហើយនៅដដែលគ្មានការបង្ខិតដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ ខណៈខេត្តនានានៅក្នុងតំបន់ភូមិភាគឦសាន ក៏បានកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរជាពិសេស គឺហេដ្ឋារចនាសម្ព័ន្ធតែម្តងដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ និងការរកស៊ីជាដើម។
តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារដែលបានសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋមកពី គ្រប់ទិសទីទៅទស្សនាកម្សាន្តនៅតំបន់ភូមិភាគឦសានដោយឥតគិតថ្លៃជារៀងរាល់ចុងសប្តាហ៍នោះ បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានឃើញដោយផ្ទាល់ភ្នែកចំពោះការអភិវឌ្ឍ នៅតាមខេត្តនានានៅក្នុងតំបន់ភូមិភាគឦសាន រួមទាំងបានទៅដល់ផ្ទាល់នៅតាមបង្គោលព្រំដែនមួយចំ នួនដែលកម្ពុជាយើងបានបោះបញ្ជាក់គោលដៅច្បាស់លាស់ជាមួយប្រទេសជិតខាងផងដែរ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញគោលការណ៍រៀបចំកម្មវិធីដំណើរកម្សាន្តជូនពលរដ្ឋ និងយុវជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយឥតថ្លៃរៀងរាល់ចុងសប្ដាហ៍គឺបានចាប់ពីខែកញ្ញា ដល់ខែធ្នូ ដើម្បីពួកគាត់បានឃើញនូវទិដ្ឋភាពការអភិវឌ្ឍ ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជនជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម។
ការរៀបចំដំណើរកម្សាន្តនេះមានបំណងលុបបំបាត់មន្ទិលសង្ស័យ របស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ និងវៀតណាម (CLV-DTA) ដែលពួកគេបានសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម។ ប៉ុន្តែរាជរដ្ឋាភិបាលបានអះអាងថា កិច្ចសហប្រតិបត្តិការនេះ ជាឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី។ យ៉ាងណាក៏ដោយនាពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់នូវកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាមជាផ្លូវការហើយ ដោយការបញ្ចប់កិច្ចសហប្រតិបត្តិ ការនេះគឺប្រៀបបាននឹងការដកដាវ និងដកគ្រាប់កាំភ្លើងពីក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានយក បញ្ហានេះមកចាក់ប្រជាពលរដ្ឋឲ្យមានការបារម្ភអំពីបញ្ហាបាត់ទឹកដី៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ