ព័ត៌មាន
ហូឡង់ សន្យាផ្តល់ជំនួយ៤០០លានអឺរ៉ូ សម្រាប់ផែនការសកម្មភាពយានដ្រូន ជាមួយអ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគីវ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា ថា ប្រទេសរបស់លោក នឹងវិនិយោគទឹកប្រាក់៤០០លានអឺរ៉ូ (៤៤០លានដុល្លារ) ក្នុងការអភិវឌ្ឍន៍យានដ្រូនទំនើបជាមួយអ៊ុយក្រែន និងផ្តល់យន្តហោះ F-16 បន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោកនិយាយថា ផែនការសកម្មភាពយានដ្រូននឹងរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិតរបស់អ៊ុយក្រែន និងចំណេះដឹងរបស់ប្រទេសហូឡង់ ដើម្បីធ្វើឲ្យប្រសើរបច្ចេកវិទ្យាដែលត្រូវប្រើប្រាស់នៅលើសមរភូមិ។ រដ្ឋមន្ត្រីការពារជាតិរូបនេះនិយាយថា ប្រសិនបើ យានដ្រូនដែលបានផលិតឡើងទទួលបានជោគជ័យ នោះនឹងមានការផ្តល់មូលនិធិបន្ថែមទៀតដើម្បីបង្កើនការផលិត។
ប្រទេសហូឡង់ បានសន្យាផ្តល់ជំនួយយោធាចំនួន១០ពាន់លានអឺរ៉ូ សមរាប់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់រុស្ស៊ី ហើយបានចំណាយប្រហែល៤ពាន់លានអឺរ៉ូរួចហើយ រហូតមកដល់ពេលនេះ។
បន្ទាប់ពីបានចុះពិនិត្យ ទីក្រុង Kharkiv ដែលត្រូវបានវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក Brekelmans បាននិយាយថា ការវាយប្រហារលើគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារទីក្រុង។
អ៊ុយក្រែន បានស្នើឱ្យដៃគូរបស់ខ្លួនផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់ពួកគេ ដើម្បីវាយប្រហារគោលដៅចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី និងផ្តល់ឱ្យខ្លួននូវប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា