ព័ត៌មាន
ក្រុមហាម៉ាស ចោទអ៊ីស្រាអែល ថានៅតែបន្តរារាំងកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា
ប្រធានអ្នកចរចារបស់ក្រុមហាម៉ាស និងជាអនុប្រធានតំបន់ហ្កាហ្សា លោក ខាលីល អាល់-ហាយ៉ា (Khalil Al-Hayya) បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យ (០៦ តុលា) ថា រយៈពេលមួយឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្កាហ្សា អ៊ីស្រាអែលនៅតែបន្តរារាំងកិច្ចព្រមព្រៀងបទឈប់បាញ់ បើទោះបីជាក្រុមហាម៉ាស ផ្ដល់ភាពបត់បែនយ៉ាងណាក៏ដោយ។

អ្នកសម្រុះសម្រួលអារ៉ាប់ កាតា និងអេហ្ស៊ីប ដែលគាំទ្រដោយសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ បានបរាជ័យក្នុងការបញ្ចប់ជម្លោះរវាងភាគីសង្រ្គាម និងសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងឃើញការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងជនបរទេសដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីន ដែលត្រូវអ៊ីស្រាអែល ចាប់ដាក់ពន្ធនាគារ។

លោក Hayya បាននិយាយថា ទោះបីជាមានភាពបត់បែនលើិច្ចព្រមព្រៀងបទឈប់បាញ់ដែលបង្ហាញដោយក្រុមហាម៉ាសក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោក បានបន្តបង្កើតភាពជាប់គាំង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចពិភាក្សា។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានស្តីបន្ទោសគ្នាទៅមកចំពោះការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដោយម្នាក់ៗបានចោទគ្នាទៅមកថា បានបង្កើតលក្ខខណ្ឌដែលមិនអាចបំពេញបាន។ មន្រ្តីជាន់ខ្ពស់ក្រុមហាម៉ាស បានបញ្ជាក់ជាថ្មីអំពីជំហររបស់ក្រុមនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនលើអ៊ីស្រាអែល ដែលនៅថ្ងៃចន្ទ (០៧ តុលា) នេះគឺជាខួបលើកទីមួយ ដោយនិយាយថា ខ្លួនបានដាក់បុព្វហេតុប៉ាឡេស្ទីន នៅលើរបៀបវារៈកំពូលនៃពិភពលោក៕
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ