ព័ត៌មាន
ប្រព័ន្ធការពារដែនអាកាសស៊ីរី ឆ្លើយតបការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ភាគកណ្តាល
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលទៅលើទីតាំងនានាក្នុងខេត្ត Homs ភាគកណ្តាលរបស់ប្រទេស កាលពីយប់ថ្ងៃអាទិត្យ។ ខណៈរបាយការណ៍នៅពុំទាន់ផ្តល់ព័ត៌មានលម្អិតបន្ថែម សាក្សីជាច្រើន បានប្រាប់សារព័ត៌មានថា ការវាយប្រហារ បានកំណត់គោលដៅនៅតំបន់ជនបទភាគខាងកើត និងភាគខាងត្បូង ខេត្តហូមរបស់ស៊ីរី។

មីស៊ីលមួយគ្រាប់ក្នុងចំណោមមីស៊ីលជាច្រើនគ្រាប់ បានធ្លាក់នៅជិតផ្លូវ Homs-Salamiyeh បណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំង។ ការវាយប្រហារនេះធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយផ្សេងទៀត កាលពីពេលព្រឹកថ្ងៃនេះ នៅក្នុងតំបន់ឧស្សាហកម្ម Hasya ក្នុងទីជនបទរបស់ខេត្ត Homs។

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស សំដៅលើឃ្លាំងអាវុធនៅក្នុងតំបន់ាច្រើនក្នុងខេត្ត Hama និងខេត្ត Homs របស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរី បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសកំពុង «ប្រឈមមុខនឹងគោលដៅអរិភាព» នៅក្នុងតំបន់កណ្តាល ដែលបង្ហាញពីការឆ្លើយតបយ៉ាងសកម្មចំពោះការវាយប្រហារតាមអាកាស។
អ៊ីស្រាអែល បានធ្វើការវាយប្រហារជាញឹកញាប់ក្នុងប្រទេសស៊ីរី ដោយកំណត់គោលដៅទាក់ទងនឹងវត្តមានយោធារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា