ព័ត៌មាន
ឯកឧត្តម ហង់ជួន ណារ៉ុន ណែនាំក្រុមការងារមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់បន្តចូលរួមពង្រឹងការអនុវត្តគោលការណ៍ សម្រាប់ការប្រឡងបាក់ឌុបស្អែកនេះ
ភ្នំពេញ៖នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ គណៈមេប្រយោគទូទាំងប្រទេសប្រចាំការ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ដើម្បីធានាថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅបានរលូនល្អ និងមានតម្លាភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារគណៈកម្មាការមេប្រយោគប្រចាំការ និងបុគ្គលិកអប់រំដែលពាក់ព័ន្ធទាំងអស់ បន្តចូលរួមពង្រឹងការអនុវត្តគោលការណ៍ បទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដោយគូសបញ្ជាក់ អំពីភារកិច្ច តួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ ដូចជាបញ្ហាភ្លៀងធ្លាក់ ដោយរៀបចំយន្តការការពារឱ្យបានច្បាស់លាស់ និងមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ។

ក្នុងដំណើរការសំណេរ ត្រូវមានគណៈកម្មការប្រចាំការដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាបន្ទាន់ និងចាំបាច់ ក៏ដូចជាទទួលរបាយការណ៍អំពីដំណើរការនៃការប្រឡងនៅមុនបញ្ចប់វិញ្ញាសាសរសេរទាំងពេលព្រឹក និងពេលរសៀល សហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់បាតុភាព មិនប្រក្រតី សម្របសម្រួលជាមួយកម្លាំងសន្តិសុខតាមមណ្ឌល តាមរាជធានី-ខេត្ត ផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលសហការ ផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗ សិស្សានុសិស្ស និងបុគ្គលិកអប់រំទាំងអស់ដែលចូលរួមក្នុងដំណើរការនៃការរៀបចំការប្រឡង ក៏ដូចជាក្រុមការងារត្រៀមចូលរួមក្នុងការប្រឡង និងសូមជូនពរឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ថ្ងៃស្អែកនេះ ទទួលបានជោគជ័យ និងទទួលបាននិទ្ទេសដែលខ្លួនចង់បាន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្រកន្លងទៅ និងឈានទៅបន្តការសិក្សាកាន់តែខ្ពស់ ឈោងចាប់ជំនាញ និងការងារក្នុងក្តីស្រមៃដែលខ្លួនប្រាថ្នា៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា