ព័ត៌មាន
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤”
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ។
“កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖
– ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
– ការលើកទឹកចិត្ត (Motivation)៖ ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល
– ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងវិសីយឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ជំនួញ និងរវាងប្រជាជនដែលរស់នៅតាម បណ្តាខេត្ត និងក្នុងទីក្រុង ដែលជាកត្តារួមចំណែក ក្នុងការអភិវឌ្ឍវិស័យឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា។
– ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនិងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ កម្មវិធីបែងចែកជាប្រាំប្រភេទពានរង្វាន់រួមមាន៖ ១. ស្ថាប័ន ល្អបំផុតប្រចាំឆ្នាំ (Private Sector of the year) ២.បច្ចេកវិទ្យាជំរុញការប្រើប្រាស់ ល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the year) ៣.មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ៤.រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Minister Startup of the year) ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។
កម្មវិធីនឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024/ ។

-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន4 days ago
សម្តេចធិបតី ណែនាំឱ្យរក្សាទុកគ្រូកិច្ចសន្យាដែលមានគុណវុឌ្ឍិ សម្រាប់បំពេញការកង្វះខាតគ្រូបង្រៀន
-
ព័ត៌មាន4 days ago
និស្សិតអាហារូបករណ៍ អ.ម.ត ២៩ រូប សិក្សានៅវិទ្យាស្ថានវ៉ាន់ដា ទទួលជ័យលាភីបញ្ចប់ការសិក្សាដោយជោគជ័យ
-
ព័ត៌មាន1 week ago
រូបចម្លាក់រចនាបែបខ្មែរជាង១០០ នឹងត្រូវដាក់តាំងបង្ហាញនៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ
-
ព័ត៌មាន4 days ago
សម្តេចធិបតី ណែនាំអាជ្ញាធររាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងអានសៀវភៅនៅតំបន់ Walk Street មុខព្រះបរមរាជវាំង
-
ព័ត៌មាន5 days ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ការតែងតាំងមុខតំណែងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹកជាការអនុលោមតាមច្បាប់សុទ្ធសាធ
-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបម្រើឱ្យនយោបាយទេ គឺដើម្បីបង្កើតក្ដីសប្បាយរីករាយជូនពលរដ្ឋ និងទាក់ទាញទេសចរ
-
កីឡា24 hours ago
អ្នកលេងគុនខ្មែរមកពីខេត្តព្រៃវែង លន បញ្ញា ល្អឡើងៗប្រមាណ ១០ប្រកួតចុងក្រោយនេះផ្ដួលដៃគូឲ្យសន្លប់បោះបង់ការប្រកួតមុនបញ្ចប់ទឹករហូត ស្របពេលនេះកំពុងហ្វឹកហាត់យ៉ាងសកម្មបន្តទៀតត្រៀមប៉ះជើងខ្លាំងមកពីប្រទេសអ៊ុយក្រែន។