ព័ត៌មាន
អាណាព្យាបាលសិស្សបង្ហាញទឹកមុខសប្បាយរីករាយ ខណៈជូនកូនមកប្រឡងបាក់ឌុបព្រឹកនេះ
ខណៈដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមអាណាព្យាបាលសិស្ស បានបង្ហាញអារម្មណ៍រំភើប និងទឹកមុខសប្បាយរីករាយ ដែលបានឃើញកូនខិតខំរៀនសូត្រ រហូតបានឈានដល់ការប្រឡងបាក់ឌុបថ្ងៃនេះ។
លោក ញ៉ែម ថា ប្រជាពលរដ្ឋមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានជូនកូនរបស់ខ្លួនមកប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលលោក និងភរិយាបានជូនកូនមកប្រឡងបាក់ឌុប។ លោកបន្តថា លោក និងភរិយាពិតជាសប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះការទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយបានឃើញកូនខិតខំសិក្សារៀនសូត្រ រហូតឈានដល់ការប្រឡងនៅថ្ងៃនេះ។
ស្រដៀងគ្នានេះ អាណាព្យាបាលសិស្សដទៃទៀត ដែលកំពុងឈររង់ចាំកូនពីចម្ងាយបន្ទប់ប្រឡង បាននិយាយថា តាមការសង្កេតឃើញការខិតខំសិក្សារបស់កូន ពួកគាត់សង្ឃឹមច្រើនាកូនៗរបស់ពួកគាត់អាចប្រឡងជាប់ ដោយសារតាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះ កូនៗរបស់ពួកគាត់បានខិតខំរៀនសូត្រ និងមើលមេរៀនជាប់ជាប្រចាំ។
ទាក់ទិនមណ្ឌលប្រឡងនៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុកនេះ ក្រុមអាណាព្យាបាលសិស្ស បញ្ជាក់ថា ការរៀបចំដំណើរការប្រឡងពិតជាមានលក្ខណៈល្អប្រសើ និងមានតម្លាភាពត្រឹមត្រូវ ដែលធ្វើឱ្យមាតាបិតាសិស្សអាចទទួលយកបាន។ ពួកគាត់ បានជូនពរទៅដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការប្រឡងឱ្យបានជាប់និទ្ទេសល្អគ្រប់ៗគ្នាផងដែរ។ សូមបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣-២០២៤ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមប្រឡងនៅទូទាំងប្រទេសសរុបចំនួនជិត ១៤ ម៉ឺននាក់៕ អត្ថប៖ ឈិត បូរ៉ាវី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា