ព័ត៌មាន
សហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមលើការងារជាច្រើនក្នុងការប្រឡងបាក់ឌុប
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានក្លាយជាភាគីសំខាន់មួយ ដែលតែងមានវត្តមានចូលរួមក្នុងសកម្មភាពរៀបចំដំណើរការប្រឡងបាក់ឌុប ជាច្រើនឆ្នាំមកនេះ។ ជាក់ស្ដែងឆ្នាំនេះ មិនខុសពីឆ្នាំមុនៗ ស.ស.យ.ក បានចូលរួមលើសកម្មភាព ទាំងការបំប៉នសិស្សត្រៀមប្រឡង ការបង្កើតកម្មវិធីសិក្សាលើប្រព័ន្ធទូរស័ព្ទ ក៏ដូចជាការចូលរួមសង្កេតការណ៍ និងការចូលរួមសម្រួលក្នុងការផ្ញើយានជំនិះរបស់បេក្ខជនប្រឡងថែមទៀតផង។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសចុះត្រួតពិនិត្យដំណើរការប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី៨ ខែតុលានេះ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន នៅថ្ងៃប្រឡងបាក់ឌុប ដំបូង បានចូលរួមក្នុងការត្រួតពិនិត្យលើដំណើរការប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្នុងនាមជាថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម រម្លឹកថា ស.ស.យ.ក បានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនឆ្នាំមកហើយ ក្នុងការប្រឡងបាក់ឌុប។
ឯកឧត្តមលើកឡើងថា ក្រុមការងារ ស.ស.យ.ក បានចូលរួមក្នុងសកម្មភាពបំប៉នសមត្ថភាពសិស្សត្រៀមប្រឡងបាក់ឌុប ក៏ដូចជា ការបង្កើតកម្មវិធីសិក្សាលើទូរស័ព្ទដៃ ដើម្ីជួយពង្រឹងសមត្ថភាពសិស្ស នៅពេលដែលមានវិបត្តិកូវីដ ១៩ផងដែរ។
ឯកឧត្តម លើកឡើងដែរថា ក្រុមការងារ ស.ស.យ.ក ជាច្រើននាក់ នៅតាមបណ្ដារាជធានី-ខេត្ត ក៏បានចូលរួម ធ្វើជាអ្នកសង្កេតការណ៍ ក្នុងការធានាបានភាពសុក្រឹត្យត្រឹមត្រូវក្នុងការប្រឡង។ លើសពីនេះ ក្រុមការងារ ស.ស.យ.ក ក៏បានចូលរួមសម្រួលដល់ការផ្ញើយានជំនិះរបស់បេក្ខជន ដើម្បីឱ្យបេក្ខជនមានទំនុកចិត្ត អាចផ្តោតបានទាំងស្រុងលើការប្រឡង ដោយមិនមានក្ដីបារម្ភ លើយានជំនិះរបស់ខ្លួន។
សូមជម្រាបថា ស.ស.យ.ក តែងតែចូលរួមសកម្មភាពយ៉ាងសកម្មក្នុងវិស័យអប់រំកម្ពុជា ជាពិសេសក្នុងការធ្វើការកែទម្រង់ការប្រឡងបាក់ឌុប ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ៖ គឹម ហុក





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា