ព័ត៌មាន
ព្រះសង្ឃច្រើនអង្គចូលរួមប្រឡងបាក់ឌុបជាមួយបេក្ខជនបំពេញវិជ្ជានៅតាមមណ្ឌលក្រុងតាខ្មៅ
នៅខេត្តកណ្តាល ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មាន បេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១១ ១១៥នាក់ ក្នុងនោះមាន៖ បេក្ខជនរៀនបំពេញវិជ្ជា ដែលមានជាព្រះសង្ឈបួសរៀនផង បានចុះឈ្មោះប្រឡងជាមួយបេក្ខជននានាទៀត ចំនួន២៦២អង្គនាក់។
ព្រះសង្ឈ និងបេក្ខជនប្រឡងបំពេញវិជ្ជានានា ដែលប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅខេត្តកណ្តាល បានឲ្យBTV ដឹងនៅថ្ងៃទី៨ ខែតុលានេះថា នេះជាលើកទី១ ដែលបេក្ខជនរៀនបំពេញវិជ្ជា បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីយកសញ្ញាបត្រយកទៅបញ្ជាក់រៀនបន្តនៅថ្នាក់សិក្សាឧត្តមសិក្សា។
បេក្ខជន បានបង្ហាញក្តីសង្ឈឹមខ្ពស់ថានឹងប្រឡងជាប់បាននីទ្ទេសល្អ ក្រោយពីបេក្ខជន បានបួសរៀន និងរៀន នៅក្រៅសាលារដ្ឋក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣ ឆ្នាំ២០២៤នេះ នៅខេត្តកណ្តាល មានបេក្ខជនប្រឡងសរុបចំនួន សរុបចំនួន ១១ ១១៥នាក់ ស្រី ៦ ២៨៥នាក់ ក្នុងនោះមានបេក្ខជនចំណេះទូទៅថ្នាក់វិទ្យាសាស្រ្ត ចំនួន៣ ១០៨នាក់ -ថ្នាក់វិទ្យាសាស្រ្តសង្គម ៦ ៦២នាក់ និងបានរៀបចំមណ្ឌលប្រឡងចំនួន ១៨មណ្ឌល ស្មើនឹង ៤៥១បន្ទប់ កើន ចំនួន ០១មណ្ឌល និងមានបេក្ខជនប្រឡងកើន ២៤២នាក់៕ អត្ថបទ ស៊ុម សុខជា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា