ព័ត៌មាន
អ្នកតាមដានព័ត៌មានអាមេរិក៖សហរដ្ឋអាមេរិកបានព្យាយាមជំរុញរុស្ស៊ីកុំឱ្យប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន
អ្នកតាមដានព័ត៌មានរបស់សារព័ត៌មាន The Washington Post លោក Bob Woodward បានសរសេរ នៅក្នុងសៀវភៅថ្មីស្ដីពីសង្គ្រាមរបស់លោកថា រយៈពេលជាច្រើនខែក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន សហរដ្ឋអាមេរិកមានព័ត៌មានចារកម្មដែលចង្អុលទៅការសន្ទនាដ៏រសើប និងគួរឱ្យជឿជាក់នៅក្នុងវិមានក្រឹមឡាំង ដែលលោកប្រធានាធិបតី Vladimir Putin កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជៀសវាងការបរាជ័យនៅសមរភូមិដ៏ធំ ។

សៀវភៅនេះបាននិយាយថា ចារកម្មរបស់សហរដ្ឋអាមេរិកបានចង្អុលបង្ហាញឱកាស ៥០% ដែលប្រធានាធិបតីរុស្ស៊ី នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើកងកម្លាំងអ៊ុយក្រែនឡោមព័ទ្ធកងទ័ពរុស្ស៊ីចំនួន៣ម៉ឺននាក់ នៅក្នុងទីក្រុង Kherson ភាគខាងត្បូង។ ប៉ុន្មានខែមុននេះ នៅចុងភាគឦសាន កងទ័ពអ៊ុយក្រែនបានធ្វើឱ្យរុស្ស៊ីស្រឡាំងកាំងដោយការដណ្តើមយកទៅវិញនូវទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ហើយព្យាយាមរំដោះតំបន់ Kherson ដែលជាទីតាំងយុទ្ធសាស្ត្រនៅលើទន្លេ ឌីនី ពើ (Dnieper) មិនឆ្ងាយប៉ុន្មានពីសមុទ្រខ្មៅ។

សៀវភៅនេះបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានសម្លឹងដោយភាពភ័យខ្លាចចំពោះការវាយតម្លៃចារកម្ម ដោយពិពណ៌នាថាបានមកពីប្រភព និងវិធីសាស្រ្តដ៏ល្អបំផុត កាលពីចុងខែកញ្ញា ឆ្នាំ២០២២ ពោលមានរយៈពេល៧ខែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ បញ្ហានេះបានបង្កការភ្ញាក់ផ្អើលទូទាំងរដ្ឋបាលលោក Biden ដោយរំកិលឱកាសរបស់រុស្ស៊ីក្នុងការប្រើអាវុធនុយក្លេអ៊ែរពី៥%ទៅ ១០% រហូតដល់៥០%នាពេលបច្ចុប្បន្ន។

យោងតាមការចងក្រងរបស់លោក Woodward លោកប្រធានាធិបតី Joe Biden បានប្រាប់ លោកSullivan ឱ្យរក្សាទំនាក់ទំនងមួយរុស្ស៊ី។ ប្រាប់ពួកគេពីអ្វីដែលយើងនឹងធ្វើជាការឆ្លើយតប។
សៀវភៅនេះនិយាយថា លោកបានប្រើភាសា ដែលកំពុងគំរាមកំហែង តែមិនខ្លាំងក្លាទេ ។លោក Biden ក៏បានផ្ញើសារដោយផ្ទាល់ទៅកាន់លោក Putinដែរ ដោយព្រមានពីផលវិបាកធ្ងន់ធ្ងរដ៏មហន្តរាយបំផុត ប្រសិនបើរុស្ស៊ី ប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា