ព័ត៌មាន
កម្ពុជាប្រកាន់យកគោលដៅកំណើនសេដ្ឋកិច្ច ៦,០% ក្នុងឆ្នាំ២០២៤ ទោះបីកត្តាខាងក្រៅមិនប្រាកដប្រជាក៏ដោយ
កម្ពុជាបានប្រកាន់យកគោលដៅ ក្នុងការសម្រេចកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យបានក្នុងរង្វង់ ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ ទោះបីមានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅក៏ដោយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅក្នុងជំនួបសម្តែងការគួរសម ជាមួយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី នៃក្រសួងរតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច ស្វែងយល់អំពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាដើម្បីពង្រឹងបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវងាកម្ពុជា-អាមេរិក របស់លោក Robert Kaproth នៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនជារួមអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការនានា ដើម្បីកំណើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ, ទោះបី ជាមានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅ, កម្ពុជាបានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ នេះ។

ជាក់ស្តែង, រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំគោលនយោបាយ និងយន្តការនានា ក្នុងការបង្កើនប្រសិទ្ធភាពចំណូល-ចំណាយ, ការគ្រប់គ្រងសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ ដែលរួមចំណែកដល់ការរក្សាភាពធន់ សេដ្ឋកិច្ចរួមមាន “យុទ្ធសាស្ត្រកៀរគរចំណូល២០២៤-២០២៨” និង “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹង ភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤-២០២៨” ជាដើម ។ ជារួម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តសហការរីករាយជាមួយភាគីអាម៉េរិក ក្នុងការសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការពង្រីក ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់ប្រយោជន៍ទៅវិញទៅមក។

ក្នុងជំនួបនេះ, លោក Robert Kaproth បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ នូវកិច្ចខិតខំរបស់កម្ពុជា ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ និងលទ្ធផលល្អនានា ដែលកម្ពុជាទទួលបាននាពេលកន្លងមក ក៏ដូចជាគោលដៅរយៈពេលវែងខាងមុខ ដែល រាជរដ្ឋាភិបាល បាននិងកំពុងខិតខំបង្កើតឡើងក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច និងបានធ្វើការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ការខិតខំបន្តដោះស្រាយបញ្ហា ប្រឈមនានារបស់ខ្លួន និងស្វែងរកដំណោះស្រាយទាំងក្នុងកម្រិតគោលនយោ- បាយ និងបច្ចេកទេសជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព