ព័ត៌មាន
ថ្ងៃចុងក្រោយ! ការប្រឡងបាក់ឌុបសិស្សត្រូវប្រឡងមុខវិជ្ជាគោលដៅសំខាន់ គឺអក្សរសាស្ត្រខ្មែរ និងគណិត
ការប្រឡងបាក់ឌុបានឈានចូលដល់ថ្ងៃចុងក្រោយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៤នេះ។ ការប្រឡងថ្ងៃចុងក្រោយ ជាការប្រឡងដែលមាន មុខវិជ្ជាគោលសំខាន់ គឺអក្សរសាស្ត្រខ្មែរ សម្រាប់សិស្សថ្នាក់សង្គម និងមុខវិជ្ជា គណិត សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ។
ការប្រឡងបាក់ឌុប នៅថ្ងៃទី ១បានបិទបញ្ចប់ ដោយបេក្ខជនទាំងថ្នាក់សង្គម និងថ្នាក់វិទ្យាសាស្ត្រ បានប្រឡងរួចរាល់ចំនួន ៤វិជ្ជា។ ការប្រឡងនៅថ្ងៃចុងក្រោយ ក៏បានចាប់ផ្ដើមជាប្រក្រតីនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤នេះ ទោះមានបញ្ហាភ្លៀងធ្លាក់មួយចំនួនក្ដី។ នៅថ្ងៃប្រឡងចុងក្រោយនេះ សម្រាប់មណ្ឌលប្រឡង វិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ បានបន្តរក្សាភាពតឹងរឹងត្រួតពិនិត្យដោយមិនអនុញ្ញាតឱ្យបេក្ខជនយកសំណៅឯកសារ និងគ្រឿងអេឡិចត្រូនិកចូលមណ្ឌលប្រឡងជាដាច់ខាត។ ការប្រឡងថ្ងៃចុងក្រោយនេះ ជាការប្រឡងដ៏សំខាន់ ព្រោះមានមុខវិជ្ជាគោលដែលប្រើប្រាស់ពេលវេលាយូរជាងគេ និងពិន្ទុច្រើនជាងគេ។ ជាក់ស្ដែងថ្នាក់វិទ្យាសាស្ត្រ មានគណិតវិទ្យា រីឯថ្នាក់សង្គមមាន អក្សរសាស្ត្រខ្មែរ។
មុនត្រៀមប្រឡងថ្ងៃចុងក្រោយនេះបេក្ខជនបានលើកឡើងពីភាពជឿជាក់ និងប្រឹងប្រែងធ្វឱ្យបានល្អបំផុតសម្រាប់មុខវិជ្ជាគោល ដើម្បីទទួលបានពិន្ទុខ្ពស់ជួយឱ្យលទ្ធផលរួមនៃការប្រឡងកាន់តែប្រសើរ។
ស្របពេលដែលបេក្ខជនចូលទៅដល់មណ្ឌលប្រឡង អាណាព្យាបាលជាច្រើន បានបន្តអង្គុយរង់ចាំ កូនៗនៅខាងក្រៅ។ ពួកគាត់បានចាកចេញពីផ្ទះ ជូនកូនមកមណ្ឌលប្រឡង តាំងពីម៉ោងប្រមាណ ៥ព្រឹក ហើយបន្តរង់ចាំរហូតដល់ការប្រឡងបញ្ចប់នៅពេលល្ងាច។ ជាអាណាព្យាបាល ពួកគាត់មានតែជូនពរកូនឱ្យសម្រេចជោគជ័យក្នុងការប្រឡងនេះ។
ការប្រឡងនៅថ្ងៃចុងក្រោយ ទាំងសិស្សថ្នាក់សង្គម និងសិស្សថ្នាក់វិទ្យាសាស្ត្រត្រូវប្រឡងចំនួន ៣មុខវិជ្ជា។ សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងអក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា រីសិស្សថ្នាក់វិទ្យាសាស្ត្រត្រូវប្រឡង គណិតវិទ្យា សីលធម៌ពលរដ្ឋ និងអក្សរសាស្ត្រខ្មែរ។
បើតាមក្រសួងអប់រំបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី១កន្លងទៅ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយបេក្ខជនបានគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួង៕ អត្ថបទ៖ គឹមហុក






-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ