ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តរតនគិរី សរុប ២៧៤ រូប។

ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានប្រចាំការ គណៈកម្មាធិការបក្សខេត្តរតនគិរី បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមអគ្គលេខាធិការ និងគណៈប្រតិភូ ដែលបានផ្តល់កិត្តិយសដល់គណៈកម្មាធិការបក្សខេត្ត អញ្ជើញមកំណេះសំណាលដោយផ្ទាល់ នាឱកាសនេះ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ឯកឧត្តមតំណាងគណបក្សខេត្ត ឯកឧត្តមអគ្គលេខាធិការ បានធ្វើការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលជាច្រើនក្នុងខេត្តរតនគិរី ជាពិសេសការបង្ហាញការគាំទ្រដល់គម្រោង «ព្រែកជីកហ្វូណនតេជោ»នាពេលកន្លងមកនេះ។ ទន្ទឹមនេះ ឯកឧត្តមក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តរតនគិរី គ្រប់លំដាប់ថ្នាក់ទាំងអស់ ជឿជាក់លើការដឹកនាំ របស់ប្រមុខគណបក្ស ហើយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវការចង្អុលការទាំងអស់ ស្របតាមទៅសភាពការណ៍ជាក់ស្ដែងក្នុងមូលដ្ឋាន និងត្រូវធ្វើយ៉ាងណាថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងដែលជាកត្តាគន្លឹះរបស់គណបក្ស ព្រមទាំងចូលរួមជំរុញដល់ការផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឱ្យស្វែងយល់ និងគាំទ្រដល់ការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា ពិតណាស់ប្រសិនបើមិនមានវត្តមានរបស់អ្នកជំនាន់មុន គឺមិនអាចមានវត្តមានយុវជនជំនាន់ក្រោយដែរ។ ក្នុងន័យនេះ ឯកឧត្តមចង់បង្ហាញឱ្យយុវជនជំនាន់ក្រោយយល់ពីតម្លៃនៃការលះបង់របស់អ្នកជំនាន់មុន ហើយបន្តរួមគ្នាថែរក្សា សមិទ្ធិផលនានាដែលសម្រេចបានរបស់គណបក្ស និងសូមឱ្យសមាជិកទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។

ពិធីសំណេះសំណាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបសំណេះសំណាល សួរសុខទុក្ខអង្គបោះឆ្នោត និងបេក្ខជនពេញសិទ្ធរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅពង្រឹងរចនាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជនរបស់គណបក្សនៅថ្នាក់មូលដ្ឋានរបស់គណបក្ស ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោត៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា