ព័ត៌មាន
សំណង់ជណ្ដើរត្រី ក្នុងឃុំចោងម៉ោង នឹងជួយដល់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋក្នុងស្រុកទឹកផុស និងអាចអភិរក្សត្រីទៀតផង
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងធនធានទឹក, រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស បានបើកសម្ពោធជាផ្លូវការសំណង់ជណ្ដើរត្រីនេះ នៅក្នុងភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឃុន សាវឿន បញ្ជាក់ថា៖ ការធ្វើស្រែក៏សំខាន់ ការនេសាទត្រីក៏សំខាន់ដូចគ្នា ព្រោះវាជាប្រភពប្រូតេអ៊ីន មានសារធាតុចិញ្ចឹមដ៏សំខាន់ និងជាកត្តាជំរុញសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា ជាពិសេសសម្រាប់តំបន់ជុំវិញបឹងទន្លេសាបដែលពឹងផ្អែកលើមុខរបរនេសាទត្រី និងបរិភោគត្រីសម្រាប់សុខភាព និងប្រាក់ចំណល។ ទោះជាយ៉ាងនេះក្តី បរិមាណត្រីកំពុងរងនូវការគំរាមគំហែងពីទំនប់ធារាសាស្ត្រដែលបានសាងសង់ឡើង ដើម្បីគ្រប់គ្រងទឹកផ្គត់ផ្គង់ការធ្វើស្រែ តែត្រីមិនអាចចរាចរណ៍ទៅមកបាន។ ក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា កំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលទៅមកពីទន្លេសាប។ ការងារនេះមានសារៈសំខាន់ណាស់សម្រាប់ការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាធ្វើការជាមួយដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ ដើម្បីរក្សាសេវាប្រព័ន្ធអេកូឡូស៊ីទន្លេសម្រាប់ប្រទេសជាតិ។
លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវនេសាទអោយឆ្ងាយពីសំណង់ជណ្តើរត្រី កុំនេសាទត្រីដោយឧបករណ៍ខុសច្បាប់ ។ សំណង់ជណ្ដើរត្រីនេះ វានឹងជួយបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងស្រុកទឹកផុសជាច្រើនគ្រួសារ និងបានអភិរក្សពូជត្រីជាច្រើនប្រភេទទៀតសម្រាប់បងប្អូននេសាទយកធ្វើជាម្ហូបអារហារ ឬលក់ដូរ ហើយសំណង់ជណ្ដើរត្រីនេះ នឹងក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់យើង។ សំណង់ជណ្ដើរត្រីនេះ ត្រូវបានឯកឧត្តមរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋបានច្រើនគ្រួសារនៅក្នុងស្រុកទឹកផុស និងបានអភិរក្សប្រភេទត្រីជាច្រើនប្រភេទផងដែរនៅតាមស្ទឹង បឹង អូរ និងវាលស្រែ ។
ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានថ្លែងថា៖ សំណង់ជណ្ដើរត្រីនេះ ជាសំណង់ដែលសង់ឡើង ជួយសម្រួលដល់ការបម្លាស់ទីរបស់ត្រី នៅរដូវត្រីពង ដែលរងការប៉ះពាល់ ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ។ សំណង់ជណ្ដើរត្រី ត្រូវបានគេបង្កើត និងប្រើប្រាស់ក្នុងតំបន់ជាច្រើន លើពិភពលោកក្នុងការស្ដារចំនួនត្រី។ សំណង់ជណ្ដើរត្រីមានច្រើនជាង១០០ប្រភេទ ដោយរចនាឡើងដោយផ្អែកលើស្ថានភាពជាក់ស្ដែងទីតាំងភូមិសាស្ត្រ និងប្រភេទត្រី នៃទីតាំងដែលត្រូវសាងសង់វាឡើង។ សំណង់ជណ្តើរត្រីនេះ ត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិ ពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ(ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី(DFAT)។ សំណង់ជណ្តើរត្រីនេះ មានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា