ព័ត៌មាន
ក្រសួងរៀបចំដែនដី នឹងផ្តល់ទិន្នន័យដល់អ្នកវិនិយោគ ដើម្បីជំរុញអភិវឌ្ឍន៍សំណង់ឆ្លើយតបនឹងការរស់នៅ
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងផ្តល់ទិន្នន័យលើការវិនិយោគវិស័យអចលនទ្រព្យ និងសំណង់ នៅរាជ ធានីភ្នំពេញ ទៅដល់បណ្តាក្រុមហ៊ុនទាំងអស់ អំពីតម្រូវការអភិវឌ្ឍន៍ផ្ទះសម្បែង អគាការិយាល័យផ្សេងៗ សម្រាប់ជាផែនការ ដើម្បីជំរុញ ឱ្យវិនិយោគលើវិស័យនេះឆ្លើយតបតាមតម្រូវរស់នៅរបស់ប្រជាជន។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងក្នុងពិធីសម្ពោធ ជាផ្លូវការ របស់ប៊ូយ៉ុងថោន នៅថ្ងៃទី៨ ខែតុលា ម្សិលមិញនេះថា ជុំវិញការអភិវឌ្ឍន៍វិស័យសំណង់នៅរាជធានីភ្នំពេញនេះ ក្រសួងបាននិង កំពុងគិតគូរ និងមានផែនការមួយចំនួន ដោយបច្ចុប្បន្នក្រសួងបានមើលទាំងការរស់នៅរបស់ប្រជាជន, ប្រភេទការងារ និងការទទួលបាន ប្រាក់ចំណូលជាដើម ដើម្បីជំរុញការអភិវឌ្ឍន៍លំនៅឋាន នៃការអភិវឌ្ឍន៍អចនទ្រព្យឱ្យឆ្លើយតបការរស់នៅជាក់ស្តែង របស់ប្រជាជនដែល កំពុងរស់នៅរាជធានីភ្នំពេញ។

ឯកឧត្តម បន្តថា ទាក់ទិនការអភិវឌ្ឍន៍នេះ, ក្រសួងនឹងផ្តល់ទិន្នន័យជូនដល់គ្រប់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យសំណង់ទាំងអស់ ដើម្បីជំរុញអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់នៅរាជធានីភ្នំពេញ ជាពិសេសលើតម្រូវការអភិវឌ្ឍន៍ផ្ទះសម្បែង មានបុរី ផ្ទះល្វែង និងខុនដូរ និងអគាការិយាល័យផ្សេងៗជាដើម សម្រាប់ជាផែនការចង្អុលផ្លូវ ដើម្បីជំរុញឱ្យអ្នកវិនិយោគលើវិស័យនេះ ឱ្យឆ្លើយតបតាម តម្រូវជាក់ស្តែង ខណៈនាពេលកន្លងមក ការអភិវឌ្ឍន៍លើវិស័យសំណង់មានច្រើនលើសតម្រូវការ ដែលធ្វើឱ្យអ្នកវិនិយោគជួបប្រឈម បញ្ហាផ្សេងៗ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា ក្រៅពីគោលការណ៍ខាងលើនេះ, នៅក្នុងពេលឆាប់ៗខាងមុខ ក្រសួងក៏មានផែនការនឹងផ្តល់ ជូនអំពីប្រភេទការងារ ចំនួនការងារ និងប្រាក់ខែក្នុងវិស័យការងារជាដើម ដើម្បីឱ្យវិស័យឯកជនដែលជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់ ជំរុញគម្រោងអភិវឌ្ឍន៍របស់ខ្លួនឱ្យត្រូវតាមផែនការ និងតម្រូវការរស់របស់ប្រជាជនដែលអាចទិញលំនៅឋាន ឬក៏បង់រំលស់ បាន។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ជុំវិញគម្រោងអភិវឌ្ឍន៍វិស័យសំណង់នេះ ក្រសួងនឹងជួយជ្រោមជ្រែង ដើម្បីរក្សាឧស្សាហ កម្មសំណង់, ឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហកម្មគ្រឿងបង្គុំសំណង់, ឧស្សាហកម្មសង្ហារឹម, និងឧស្សាហកម្មគ្រឿងលម្អផ្ទះ ពីព្រោះ ប្រភេទឧស្សាហកម្មទាំងអស់នេះ បង្កើតរាប់ម៉ឺនការងារជូនដល់ប្រជាជនកម្ពុជា មានប្រាក់ខែសមរម្យ ហើយ វិស័យនេះក៏ធ្វើឱ្យប្រជាជន កម្ពុជាមានជីវភាពរីកចម្រើន ហើយក៏ជាសន្តិសុខសេដ្ឋកិច្ចរបស់កម្ពុជា និងសន្តិសុខនយោបាយរបស់ប្រទេសជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន17 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 day agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ