ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន លើការប្រើប្រាស់ឥណទានក្រៅផ្លូវការ
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ នៃការប្រើប្រាស់ឥណទានក្រៅផ្លូវ ដែលមាននៅតាមបណ្តាញ Tiktok, Telegram, Facebook ឬការផ្តល់ឥណទានដែលមិនមានទីតាំងច្បាស់លាស់ជាដើម ដើម្បីចៀស វាងនូវការចាញ់បោកដោយប្រការផ្សេងៗ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និងបកស្រាយចម្ងល់នានារបស់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ម្សិលមិញនេះ ជុំវិញការឆបោក តាមរយៈការផ្តល់ឥណទានក្រៅផ្លូវការនេះ ឃើញថា កន្លងមក មានការកើតឡើងលើរូបភាព ផ្សេងៗគ្នា ជាក់ស្តែងក្នុងពេលថ្មីៗនេះ មានការបោកបញ្ចោត ដោយឱ្យប្រជាពលរដ្ឋយកលុយទៅដាក់ ដោយទទួលបានការប្រាក់ច្រើន ហួសហេតុដូចជា វិនិយោគ ៥០០ ដុល្លារ នឹងទទួលបាន ៣ ៥០០ ដុល្លារ បន្ទាប់ពី ២៤ ម៉ោង និងមានតាមរូបភាពផ្សេងៗជាច្រើន។
ជុំវិញបញ្ហានេះ, លោកជំទាវបណ្ឌិត តែងតែលើកឡើងរឿយៗ ព្រោះថា ប្រសិនការផ្សព្វផ្សាយបែបនេះ មិនមែនជារឿងល្អ នោះឡើយ ដូច្នេះសូមឱ្យប្រជាជនប្រុងប្រយ័ត្ន ជាក់ស្តែងនាពេលកន្លងមកនេះ ឃើញថាបងប្អូនប្រជាពលរដ្ឋភាគច្រើនខំទៅខ្ចីលុយ ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដើម្បីមកដាក់យកការប្រាក់ខ្ពស់ នៅពេលដែលមានបញ្ហា តែងតែលើកឡើងពីការខ្ចីពីរធនាគារ ឬមីក្រូ ហិរញ្ញវត្ថុនេះនោះជាដើម។ បញ្ហានេះប្រសិនបើប្រជាពលរដ្ឋត្រូវការ សូមមកកម្ចីនៅតាមប្រព័ន្ធធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញា បណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយកន្លងមកនេះ ធនាគារជាតិនៃកម្ពុជាតែងតែបានផ្សព្វផ្សាយ អំពីគ្រឹះស្ថានដែលមានអាជ្ញា បណ្ណត្រឹមប៉ុណ្ណោះ។ ធនាគារជាតិនៃកម្ពុជា ក៏តម្រូវឱ្យដាក់ព្យូរអាជ្ញាបណ្ណនៅតាមគ្រឹះស្ថាននីមួយៗផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ បានឃើញ ក្នុងនោះប្រសិនមិនច្បាស់ សូមទាក់ទងមកហតឡាញ ដែលដាក់នៅតាមផេក Facebook របស់ធនាគារ និងនៅតាម បណ្តាញសង្គមដ៏ទៃផ្សេងៗទៀត។
ទាក់ទិនបញ្ហានេះដែរ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវការកម្ចី ឥណទាន សូមងាកមកប្រើស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ។ បញ្ហានេះ កន្លងមក សមាគមធនាគារក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ អំពីស្ថាប័នគ្រឹះសន្ថានដែលមានអាជ្ញាបណ្ណ និងបានធ្វើបច្ចុប្បន្នជាញឹកញាប់ នៃគ្រឹះស្ថានដែលទើបទទួលបានអាជ្ញាបណ្ណថ្មីៗជាដើម។ ចំពោះការផ្សព្វផ្សាយនេះ សមាគមបានជំរុញទៅដល់មូលដ្ឋាន ដើម្បី ឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ ចំពោះគ្រឹះស្ថានដែលអនុវត្តត្រឹមត្រូវ ចៀសវាងកុំឱ្យប្រជាពលរដ្ឋចាញ់បោកដោយប្រការផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា