ព័ត៌មាន
ក្រសួងការងារ៖ គិតត្រឹមថ្ងៃទី៩តុលានេះ ពលករកម្ពុជានៅថៃមិនមានរងគ្រោះអ្វីនោះទេពីគ្រោះទឹកជំនន់
បន្ទាប់ពីអាជ្ញាធរថៃបានចេញសេចក្តីជូនដំណឹងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែកម្រិតទឹកទន្លេ អាចកើនឡើងខ្ពស់នាពេលខាងមុខ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលានេះ ក្រសួងមិនទាន់ទទួលបានព័ត៌មានថាមានពលករកម្ពុជារងគ្រោះ ឬមានបញ្ហាដោយសារគ្រោះទឹកជំនន់នេះនៅឡើយទេ។
នៅក្នុងសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការជូនដំណឹងបន្ថែមដល់សាធារណជន ជាពិសេសពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ ពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ចំនួន១៦ នៅក្បែរប្រភពទឹក ជាពិសេសនៅតាមបណ្តោយទន្លេ ចៅបៈយ៉ាក្នុងទីក្រុងបាងកក ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំទុកដាក់សម្ភារប្រើប្រាស់នៅកន្លែងមាន សុវត្ថិភាព ដោយសារតែកម្រិតទឹកទន្លេចៅប្រះយ៉ាអាចកើនឡើងខ្ពស់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ែតុលា ឆ្នាំ២០២៤ខាងមុខ។
ក្រសួងការងារ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ នៃកម្រិតទឹកទន្លេចៅប្រះយ៉ា ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅតាមបណ្តោយទន្លេចៅបៈយ៉ាក្នុងទីក្រុងបាងកក និងតំបន់ផ្សេងៗទៀត ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងមានសុវត្ថិភាព។
ជាមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅតាមបណ្តោយទន្លេចៅប្រ ក្នុងទីក្រុងបាងកក និងតំបន់ផ្សេងៗទៀត បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីពលករកម្ពុជាដែលរងផលប៉ះពាល់ គឺអាចទាក់ទងបានទៅអនុព័ន្ធការងារ តាមរយៈផេកផ្លូវការ ឬលេខទូរស័ព្ទដែលមានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងទាំងនេះជាដើម៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា